ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM​ខេត្ត​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ថា​មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​វៀត​ណាម ចំនួន​៣​នាក់…

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ថា​មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​វៀត​ណាម ចំនួន​៣​នាក់​នោះ គឺ​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​មូលដ្ឋាន​បាន​ចុះ​ល្បាត​នៅ​ដង​ទន្លេ ក៏​ឃើញ​បទល្មើស​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង ទើប​កម្លាំង​បាន​ឃាត់ខ្លួន​នាំ​យក​​មក​ការិយាល័យ​ជំនាញ និង​វត្ថុ​តាង​ដើម្បី​ធ្វើការ​សួរនាំ និង​រៀបចំ​សំណុំរឿង​ប្រគល់​ឱ្យទៅ​មន្ត្រី​ជលផល ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ស្តី​ពី​ច្បាប់​ជលផល ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ចំនួន​៣​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ង្វៀ​ង យុំ​ា​ង​ម៉ា​ន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទី​៧ សង្កាត់​ចុង​​ឃ្នៀស ក្រុង​សៀមរាប ,​ទី​២-​ឈ្មោះ យ៉ យុំ​ា​ង​វ៉ាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប និង​​ទី​៣-​ឈ្មោះ តឹង យុំ​ា​ង​សុក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។

ក្រោយ​ពី​ឃាតខ្លួន​បាន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ទី​១-​សាច់​ម៉ា​ញ់​ចំនួន​១​វង់ មាត់​៣២​ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ ,​ទី​២-​កាណូត​បា​ឡា​ចំនួន​​១​គ្រឿង បណ្តោយ​១០​ម៉ែត្រ ទទឹង​២​ម៉ែត្រ ជម្រៅ​០,៧​ម៉ែត្រ និង​ទី​៣-​ម៉ាស៊ីន​មាស​ដា​២៥​សេះ ។ ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​បាន​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀម​រាប​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕