សវនាការសំណុំរឿងបាញ់ប្រហារលោកឧកញ៉ា អ៊ឹង ម៉េងជឺ តុលាការប្រកាសផ្អាកជាថ្មីទៀត
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសាលា ដំបូងរាជធានី កាលពីព្រឹកថ្ងៃទី៣ មីនា បានបន្តសវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងបាន
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសាលា ដំបូងរាជធានី កាលពីព្រឹកថ្ងៃទី៣ មីនា បានបន្តសវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងបាន
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសាលា ដំបូងរាជធានី កាលពីព្រឹកថ្ងៃទី៣ មីនា បានបន្តសវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងបានលើកពេលសវនាការសំណុំរឿងនេះទៅថ្ងៃទី១០ មីនា បន្តទៀត ។ មានការកត់សម្គាល់ថា សវនាការក្នុងសំណុំរឿងឃាតកម្មមួយនេះ បានធ្វើឡើងជាច្រើនលើកមកហើយ ដែលតួអង្គសំខាន់ជាអ្នកនៅពីក្រោយខ្នង និងជាអ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ គឺជនជាប់ចោទដែលមានងារជាឧកញ៉ា និងជាឧត្តមសេនីយ៍ផ្កាយ២ផង គឺឈ្មោះ ថោង សារ៉ាត់ មិនដែលមានវត្តមានក្នុងសវនាការទេ ។
ជុំវិញករណីនេះមេធាវីការពារក្តីឲ្យឧកញ៉ា ថោង សារ៉ាត់ តែងតែជម្រាបជូនអង្គសវនាការគ្រប់ពេលថា កូនក្តីមានជំងឺសម្រាកនៅមន្ទីរពេទ្យ មិនអាចចូលមកឆ្លើយនឹងសំណួរដេញដោលបានទេ ។
សវនាការនេះមានលោកចៅក្រម តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងរឿងក្តីនេះ ។ សំណុំរឿងឃាតកម្មបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ មានជនជាប់ ចោទទាំងអស់៦នាក់ គឺ១-ឧកញ៉ា ថោង សារ៉ាត់ (អ្នកផ្តើមគំនិត) ២-ឈ្មោះ សៀង វាសនា (ជាជនដៃដល់ កាន់កាំភ្លើងដើរចូលទៅបាញ់ជនរងគ្រោះកំពុងចុះពីលើរថយន្តមិនញញើតដៃ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅមុខហាងលក់ផ្លែឈើ ក្បែរង្វង់មូលអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២២ វិច្ឆិកា ២០១៤ ។ ៣-ឈ្មោះ កូយ ចាន់ថុល ៤-ឈ្មោះ ឈុន ចិត្រា ៥-ឈ្មោះ មាស សម្បត្តិ និង៦-ឈ្មោះ លី សៅ ហៅ វី (ស្លាប់នៅក្នុងឃុំ) ។ សវនាការជាច្រើនលើក បានសាកសួរដេញដោលលើជនជាប់ចោទ៤នាក់ ដែលតែងតែមានវត្តមាននៅមុខរង្វង់ក្រចកសេះ ។
ជាមួយនោះផងដែរ អង្គសវនាការបានសាកសួរដេញដោល ឆ្លងកាត់ដល់ដំណាក់ការសាក្សី រួមទាំងការបញ្ចាំងស្លាយវីដេអូនៃព្រឹត្តិការណ៍មុន និងពេលកើតហេតុទាក់ទងនឹងសកម្មភាពខ្មាន់កាំភ្លើងតាមបាញ់ប្រហារលោកឧកញ៉ា អ៊ឹង ម៉េងជី ។ អ្វីដែលសំខាន់ទៀតនោះរបាយការណ៍របស់សមត្ថកិច្ច ចម្លើយឈ្មោះ លី សៅ ហៅវី បានសារភាពអស់ហើយថា ជនជាប់ចោទ១ក្រុមនេះរួមទាំងឧកញ៉ា ថោង សារ៉ាត់ គឺពិតជាជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ។
ជនជាប់ចោទសុទ្ធតែត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រាល់សវនាការជាច្រើនលើកទៀត មេធាវីការពារក្តីឲ្យជនរងគ្រោះ តែងតែទទូចស្នើសុំតុលាការនាំខ្លួនជនជាប់ចោទ គឺឧកញ៉ា ថោង សារ៉ាត់ ចូលមកឆ្លើយក្នុងរឿងក្តីនេះ ព្រោះអង្គសវនាការចង់បានចម្លើយពិតពីមាត់ជនជាប់ចោទ ។ ប៉ុន្តែលើកណាក៏ចម្លើយមកវិញបានត្រឹមតែ ជនជាប់ចោទ ថោង សារ៉ាត់ ឈឺនៅក្នុងមន្ទីរពេទ្យ ។ សវនាការព្រឹកនេះប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្អាកជាបណ្ដោះអាសន្ន និងបន្តទៅថ្ងៃទី១០ មីនា ខាងមុខវិញ ៕
ចែករំលែកព័តមាននេះ