រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា ពាក់ព័ន្ធករណីបានប្រទះឃើញសាកសពក្មេងស្រីអាយុ១០ឆ្នាំម្នាក់ បានអណ្តែតទឹកទន្លេ ហើយត្រូវសង្ស័យថា អាចត្រូវគេសម្លាប់ដោយរឿងគំនុំនោះ ទីបំផុត ឃាតករដៃដល់សមត្ថកិច្ចស្រាវជ្រាវបំបែកបានហើយ ដោយចុះទៅឃាត់ខ្លួនជនសង្ស័យបានតែម្តង នារសៀលថ្ងៃទី០៣ មីនា នេះ ហើយត្រូវឃាតករឆ្លើយសារភាពពីដំណើររឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះហ៊ន សុខហេង អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជននេះ ជាអ្នកភូមិផងរបងជាមួយក្មេងស្រីរងគ្រោះដែលស្លាប់ ។
នៅចំពោះមុខសមត្ថកិច្ច ឃាតករបានឆ្លើយសារភាពថា កាលពីថ្ងៃទី០២ មីនា នោះ (ជាថ្ងៃកើតហេតុ) ខ្លួនបានជិះម៉ូតូមួយគ្រឿងដោយបានយកបាយទៅឱ្យឪពុក នៅចំណុចក្បែររោងលក់ដូរនៃរមណីយដ្ឋានកោះដាច់នោះ ។ បន្ទាប់មកខ្លួនក៏ក្រឡេកឃើញក្មេងស្រីរូបនេះ ដើរតែម្នាក់ឯងក៏ហៅនាងជិះម៉ូតូជាមួយ ។ ពេលនោះ ខ្លួនមិនបានដឹកនាងទៅផ្ទះនោះទេ ដោយបង្វែរនាំនាងទៅបេះផ្លែស្វាយនៅទីតាំងស្ងាត់មួយកន្លែង ដោយខ្លួនគេ បានសុំនាងរួមរ័ក ។
ឃាតករនិយាយទៀតថា ក្មេងស្រីរងគ្រោះមិនបានព្រមជាមួយខ្លួនទេ ដោយនាងភ័យបានរត់គេចចេញពីគេ តែខ្លួនរត់ទៅចាប់នាងបានវិញ ក៏បានច្របាច់.កជ្រមុជក្នុងទឹកទន្លេ ដើម្បីសម្លាប់បំបិទមាត់តែម្តង ។
ចែករំលែកព័តមាននេះ