ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​ទើប​១០​ឆ្នាំ​ ​! ម្តេច​​​​​សម្លាប់នាង​​​​ឃោរ​ឃៅ​​ម្ល៉េះ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ​ត្រូវ​​ឃាតករ​​​ចាប់​ជ្រមុជ​ទឹក​សម្លាប់យ៉ាងព្រៃផ្សៃបំ​ផុត ​​ហើយសាក​សព​​បាន​​អណ្តែត​ឡើង ​បង្ក​​ឱ្យ​​​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ មីនា ​ស្ថិត​​​ត្រង់​ចំណុច​​រោង​លក់ដូរ​ក្បែរ​រមណីយដ្ឋាន​កោះ​ដាច់ ​​​​​ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។

ប្រភពឱ្យដឹងថា ក្មេង​ស្រី​រង​គ្រោះខាងលើ ​​ឈ្មោះ​ឌឹ​ម តុលា អាយុ​​១០​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៣​«ខ»​ នៃ​សាលា​បឋម​សិក្សារ​សម្តេចឪ​ មាន​ទី​លំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

បើតាម​​​ក្រុម​គ្រួសារ​​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​បាត់​ខ្លួន​ កាលពី​វ​វេលា​ម៉ោង០៥​ និង​៣០​នាទី​ថ្ងៃ​ទី​១​ មីនា ក្រោយ​ពី​​នាង​ចេញពី​រៀន​ដើរ​ទៅ​​ផ្ទះ​ ។​ ហើយ​បន្ទាប់​ពី​បាត់​ខ្លួន ត្រូវ​ក្រុម​គ្រួសារ​រួម​ទាំង​អ្នក​ភូមិជួយ​​ដើរ​រក ស្រាប់តែ​​ប្រទះ​ឃើញ​ស្បែកជើង​ និង​កាតាប​ស្ពាយ​ដាក់​​សៀវភៅ​រៀន​នៅ​លើ​មាត់​ច្រាំង​ទន្លេ​ ។ ប្រភពបន្តទៀត​​ថា កាលពី​​​យប់​នោះ​ ក្រុម​គ្រួសារ​​សង្ស័យ​ថា លង់ទឹកហើយក៏​​​នាំ​គ្នាជួយ​ចុះ​មុជ​រាវ ​តែរកពុំ​ឃើញទេ ​។ ​​ព្រឹក​ឡើង​នៅ​វេ​ល​ម៉ោ​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ​មីនា ទើប​​មានពលរដ្ឋ​​ប្រទះ​ឃើញ​សាក​សព​​អណ្តែត​ឡើង ​បង្ក​ការ​ភា​ភ្ញាក់ផ្អើល​តែ​ម្តង​។

តាម​ការ​ត្រួតពិនិត្យសាក​សព​ គឺមាន​ស្នាម​​ដាច់​រលាត់​ត្រង់.​ក​ជា​ច្រើន​កន្លែង ហើយ​សមត្ថកិច្ច​​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​ ដែល​ឃាតករ​​ដៃដល់​ចាប់​នាង​​ជ្រមុជ​ទឹក​​សម្លាប់ ។ ​ហើយ​ឃាតករ​អាច​ជា​អ្នក​ស្គាល់ជាមួយ​ក្រុម​​គ្រួសារទៀតផង ។

តាម​សេចក្តីរាយការណ៍​នៅមុននេះនារសៀលថ្ងៃទី​០៣ មីនា ​ថា ឃាតករដៃដល់​​ត្រូវ​បាន​កម្លាំងស្រាវជ្រាវ​រហូត​ចាប់​ខ្លួន​បានហើយ ដោយ​បញ្ជូនទៅអធិការដ្ឋាន​​ខណ្ឌ​​ជ្រោយចង្វារ ដើម្បី​ធ្វើការសាកសួរ ។