ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ឯកភាព​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​3​ដង​នៅ​ឆ្នាំ​2020

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​មាន​ទឹកប្រាក់​ចំនួន​៥,៦​ពាន់​លាន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​មាន​ទឹកប្រាក់​ចំនួន​៥,៦​ពាន់​លាន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​៣​ដង​នៅ​ក្នុង​ឆ្នាំ​២០២០ ឬ​៣​ឆ្នាំ​ខាង​មុខ ។

នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម «​ថប់​ថៃ​ប្រែ​ន​»​ដែល​បាន​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១ មីនា កន្លង​មក លោក ណាត់​ថា​វុ​ឍ្ឍ ពោធិ​សារ៉ូ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថ្ងៃនេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ថៃ​និង​កម្ពុជា ដោយ​ផ្អែក​លើ​មុខទំនិញ​ថៃ​ទទួល​បានការ​ពេញ​និយម​ចូល​ចិត្ត​ពី​ប្រជាជន​កម្ពុជា ។

លោក​ឯកអគ្គរាជទូត​បន្ដ​ថា ៖ « ការ​គាំទ្រ​ផលិតផល​ថៃ ជា​កត្តា​លើកទឹកចិត្ត​ដល់​វិនិយោគិន​ថៃ​ចូល​មក​បង្កើត​រោងចក្រ​ដើម្បី​ផលិត​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្ត​បន្ទាប់​​មាន​ដូច​ជា ក្រុមហ៊ុន CP, ក្រុមហ៊ុន Betagro និង​ក្រុមហ៊ុន SCG ដែល​បាន​ពង្រីក​ការ​វិនិយោគទុន​របស់​ខ្លួន ដោយ​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ជំនួស​ការ​នាំ​ចូល និង​បាន​រួមចំណែក​ដល់​ការ​បង្កើត​ការងារ ប្រាក់​ចំណូល និង​ការ​រីក​ចម្រើន​គង់វង្ស​នៃ​សេដ្ឋកិច្ច​កម្ពុជា » ។

លោក​បណ្ឌិត សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​រឹង​មាំ ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅ​មាន​បង្កប់​អត្ថន័យ​ផ្នែក​វប្បធម៌ ប្រពៃណី និង​ការ​ផ្សារ​ភ្ជាប់​សង្គម​រវាង​ប្រជាជន​ទាំង​២​ប្រទេស​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​ទៀត ។

លោក​បណ្ឌិត​ថ្លែង​ថា ៖ « តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម ជា​ពិសេស ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ និង​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ទីក្រុង​បាងកក និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ថៃ​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមាណ​ពី​៧​ទៅ​១០​ដង រួម​ទាំង​ការ​សហការ​គ្នា​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ ឬ​សិក្ខាសាលា​ស្តី​ពី​សកម្មភាព​ពាណិជ្ជកម្ម​ជា​ប្រចាំ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ ជា​លទ្ធផល​ឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ កាន់តែ​មាន​វឌ្ឍនាការ និង​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​ជាមោទនភាព » ។

លោក​បន្ដ​ថា ភាព​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ដែល​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ផ្នែក​ឯកជន ជា​ពិសេស បណ្តា​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​បន្ត​ថា ៖ « ខ្ញុំ​ជឿជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នឹង​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ​ប្រសើរ​បន្ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខ ដោយ​មានការ​ចូលរួម​យ៉ាង​ពេញ​លេញ និង​ដ៏​សកម្ម​ពី​ផ្នែក​ឯកជន និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ » ៕