ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ស្ដ្រី​ម្នាក់​ត្រូវ​អ្នក​ភូមិ​បោះ​ចូល​ភ្លើង​ដោយចោទនាង​ថា…

7 ឆ្នាំ មុន

AFP កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ដ្រី​ជនជាតិ​នី​កា​រ៉ា​ហ្គា អាយុ​២៥​ឆ្នាំ​ម្នាក់ ស្លា.ប់​បា​ត់​បង់ជីវិត​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពី​អ្នកស្រុក​ចាប់ចង និង​បោះ​ចូលក្នុង​​ភ្នក់ភ្លើង​ ហើយ​បាន​ចោទ​ប្រកាន់​ថា នាង​ត្រូវ

AFP កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ដ្រី​ជនជាតិ​នី​កា​រ៉ា​ហ្គា អាយុ​២៥​ឆ្នាំ​ម្នាក់ ស្លាប់​បា​ត់​បង់ជីវិត​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពី​អ្នកស្រុក​ចាប់ចង និង​បោះ​ចូល​ភ្នក់ភ្លើង​ក្នុង​ពិធី «​បណ្ដេញ​ខ្មោច​» ដ៏​ព្រៃផ្សៃ​ស្រប​តាម​ជំនឿ ។

នាង ​Vilma Trujillo ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ភ្លើង​ឆេះ​ពេញ​រាង​កាយ ហើយ​បាន​ស្លាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ អ្នកស្រុក​មាន​ជំនឿ​ថា នាង​ត្រូវ​ខ្មោច​ព្រាយ​ចូល​សណ្ឋិត​ក៏​ចាប់ចង​បោះ​ចូល​ក្នុង​ភ្នក់ភ្លើង ។ ពិធី​ដ៏​ព្រៃផ្សៃ​នោះ​កើតឡើង​កាលពី​ពេល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​អេ​ល​ឃ័​រ​តេ​ហ្សា​ល់ ភាគ​ខាងកើត​ចៀង​ខាង​ជើង​​ប្រទេស ចាត់​ទុក​ថា​ ជា​រឿង​គួរ​ឱ្យ​ថ្កោលទោស​បំផុត ។ 

ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់ និង​អង្គការ​សិទ្ធិ​នារី​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នារី​រង​គ្រោះ​ Trujillo ត្រូវ​គេ​ចាប់​យក​ទៅ​ប្រារព្ធ​ពិធី​បណ្ដេញ​បិសាច ។ អ្នកស្រុក​បាន​ចាប់​នាង​បោះ​ចូល​ក្នុង​ភ្នក់ភ្លើង ទម្រាំ​បងប្អូន ញាតិ​មិត្ដ​ជួយ​ទាន់ ខ្លួនប្រាណ​របស់​នាង​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​រលួយ ។

ក្រោយ​ពី​ប៉ូលិស​ចាប់ខ្លួន​ហើយ​នោះ​អ្នកដឹកនាំ​ពិធី​ Juan Rocha នៅ​ប្រកាន់​គោល​ជំហរ​ថា នារី​រង​គ្រោះ «​ត្រូវ​ព្រលឹង​ដ៏​អាក្រក់​ចូល​សណ្ឋិត​» ប៉ុន្ដែ​លោក​មិន​បាន​បញ្ជា​ឱ្យ​ដុត​ទាំង​រស់​ទេ តែ​នាង​ត្រូវ​បិសាច​សណ្ឋិត​ធ្វើ​ឱ្យ​អណ្ដែត​​ទៅ​លើ​វេហាស៍​ ហើយ​ធ្លាក់​ចូល​ភ្នក់ភ្លើង ។

លោក​ Reynaldo Peralta ប្ដី​របស់​នារី​រង​គ្រោះ​ដែល​មិន​បាន​នៅផ្ទះ​ក្នុង​ពេល​កើតហេតុ បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​ថា «​ប្រពន្ធ​ខ្ញុំ​មិនមែន​ត្រូវ​ខ្មោ​ចូល​ទេ ។ អ្នកស្រុក​គឺជា​អ្នក​សម្លាប់​នាង​» ៕