ទារកត្រូវគេបោះបង់ចោលនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានម្តាយចិញ្ចឹមត្រឹមត្រូវហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលទារកម្នាក់ដែលគេបោះបង់ចោល ហើយបច្ចុប្បន្ននេះត្រូវបានពលរដ្ឋមួយគ្រួសារទទួលយកមកចិញ្ចឹម នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មកជូនក្រុមគ្រួសារដែលទទួលយកទារកនេះមកចិញ្ចឹមផងដែរ ។
អំណោយដែលយកមកប្រគល់ជូនក្រុមគ្រួសារទទួលយកទារកមកចិញ្ចឹមខាងលើ រួមមាន ឃីតសម្រាប់ទារកមួយកញ្ចប់ ថវិកាចំនួន ៥០ម៉ឺនរៀល ។ ក្រៅពីនេះលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាក៏បានឧបត្ថម្ភចំនួន៥ម៉ឺនរៀលផងដែរ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ