ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​បូ​រី​សន្តិភាព​២​ផ្ទុះ​ការ​តវ៉ា​រឿង​តម្រូវ​ឲ្យ​ទិញ​តូប​តម្លៃ​ខ្ពស់កប់ពពក​(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​បូ​រី​សន្តិភាព​២ ប្រមាណ​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​ផ្សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ ។ ដែល​នៅ​ក្នុង​ដៃ​ពួក​គាត់​ម្នាក់​ៗ​មាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​បូ​រី​សន្តិភាព​២ ប្រមាណ​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​ផ្សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ ។ ដែល​នៅ​ក្នុង​ដៃ​ពួក​គាត់​ម្នាក់​ៗ​មាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិបណ្ឌិត ប៊ុ​ន រ៉ា​នី រួម​​ជាមួយ​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ផង ។ ការ​តវ៉ា​ប្រឆាំង​ជាមួយ​ប្រធាន​ផ្សារ​ខាងលើ​ដោយ​ពួក​គាត់​បាន​អះអាង​ថា បាន​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​តូប​លក់ដូរ​ក្នុង​តម្លៃ​មួយ​ថ្លៃ​យ៉ាង​​កប់​ពពក ហួស​ពី​លទ្ធភាព​ដែល​ពួក​គាត់​អាច​ទិញ​បាន​ហើយ​នៅ​ក្នុង​ពេល​នោះ​ដែរ ក្រុម​អាជីវករ​ខាងលើ​ក៏​បាន​ស្នើរ​សុំ​ឲ្យ​លោក​ប្រធាន​ផ្សារ និង​លោក ស្រី សុទ្ធា ដែល​ជា​ម្ចាស់​​ផ្សារ​មេត្តា​កែសម្រួល​លើ​បញ្ហា​នោះ​ផង ។

ក្រុម​អាជីវករ​បាន​និយាយ​ថា ការ​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នោះ​គឺ ដើម្បី​ធ្វើការ​តវ៉ា​បន្ទាប់​ពី​តំណាង​លោក ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​បូ​រី​សន្តិភាព​២​បាន​ហៅ​អាជីវករ​ទាំងអស់​ប្រជុំ​ប្រាប់​ពី​រឿង​ការ​លក់​និង​ទិញ​តូប​លក់ដូរ ។ ពេល​នោះ​តំណាង​ខាងលើ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​តូប​ដែល​ពួក​គាត់​កំពុង​ប្រើ​រាល់ថ្ងៃ​ក្នុង​១​តូប​ថ្លៃ ៥.០០០​ដុល្លារ មិនតែប៉ុណ្ណោះ​ក៏​នៅ​បាន​តម្លើង​ថ្លៃ​តូប​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ ឬ​ក៏​រហូត​ដល់​២០០​ដុល្លារ​ថែម​ទៀត ។ បន្ទាប់​ពី​ការ​គាបសង្កត់​ជាន់ក​ដកស្លាប​បែប​នេះ​ហើយ ប​ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា និង​ស្នើរ​សុំ​ឲ្យ​លោក ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​បូ​រី​សន្តិភាព​២​ជួយ​សម្រួល​ពី​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោ​ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក ជរ គឹ​ម​ស៊​រ អភិបាលរង​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​សុំ​ឲ្យ​បងប្អូន​អាជីវករ​ទាំងនោះ​មានការ​ស្ងប់ស្ងាត់​អត់ធ្មត់ ហើយ​អាជ្ញាធរ​ក៏​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នកគ្រប់គ្រង​ផ្សារ​ផង​ដែរ ហើយ​បាន​ឲ្យ​អាជីវករ​ជ្រើសរើស​តំណាង​ចំនួន​១៥​នាក់​ដើម្បី​ជួប​ពិភាក្សា​គ្នា​ជាមួយ​តំណាង​ផ្សារ​នៅ​សាលា​ខណ្ឌដង្កោ​នៅ​ពេល​ក្រោយ ។

ដោយឡែក​លោក គឹ​ម យ៉ា​ន តំណាង​ផ្សារ​បូ​រី​សន្តិភាព​២​មួយ​រូប​ដែរ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​តវ៉ា​ពី សំណាក់​បងប្អូន​ដែល​ជា​អាជីវករ​ផ្សារ​ខាងលើ​នោះ​ភ្លាម លោក​បាន​សំណូមពរ​ទៅ​កាន់​លោក ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​រួច​ហើយ​ម្យ៉ាងទៀត​លោក​ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ជូន​ដល់​អាជីវករ ដោយ​សន្យា​ថា​ឲ្យ​ក្រុម​អាជីវករ​ទាំងអស់​លក់ដូរ​ជា​ធម្មតា​វិញ​ដោយ​មិន​មានការ​លក់ ឬ​ក៏​ទិញ​តូប​នោះ​ឡើយ និង​សុំ​ឲ្យ​ពួក​គាត់​ស្ងប់ចិត្ត ៕