ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវ ង៉ុ​យ បន្លុយ​ពាក្យ​ស្ទើរតែ​ដើរ​ចេញពី​គុន​ខ្មែរ​ដោយសារ​បញ្ហា​មួយ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​ស្ទើរតែ​ដើរ​ចេញពី​គុន​ខ្មែរ​ទៅ​ហើយ​បង ដោយសារ​តែ​បញ្ហា​ចាប់​គូ​មិន​បាន​វ៉ៃ​

រាជធានី​ភ្នំពេញ ៖ «​ខ្ញុំ​ស្ទើរតែ​ដើរ​ចេញពី​គុន​ខ្មែរ​ទៅ​ហើយ​បង ដោយសារ​តែ​បញ្ហា​ចាប់​គូ​មិន​បាន​វ៉ៃ​សោះ ក្នុង​ពេល​ខ្ញុំ​មាន​បន្ទុក​កូន​៣​នាក់​ប្រពន្ធ​ទៀត ហើយ​បង​គិត​មើល​ខាន​វ៉ៃ​ចូល​៦​ខែ​ពេញ​។ បញ្ហា​នេះ​អ្នក​ប្រដាល់​ណា​ក៏​គេ​ស្អប់​ដែរ​បង ព្រោះ​បើ​ហាត់​មិន​បាន​វ៉ៃ​គ្មាន​កម្លាំង​ហាត់​ទេ ដូច​បង​ដឹង​ស្រាប់ អ្នក​ប្រដាល់​មិន​មាន​ជីវភាព​ធូរធារ​ដូច​គេ​ប៉ុន្មាន​ទេ​»​។ នេះ​ជា​សម្ដី​របស់ សៀវ ង៉ុ​យ រៀបរាប់​ទាំង​អួល​ដើម​កមក​កាន់​អ្នក​សារព័ត៌មាន ។

អតីត​ម្ចាស់​ជើងឯក​រង​ខ្សែក្រវាត់ One Strike របស់​ស្ថានីយទូរទស្សន៍ PNN កីឡាករ សៀវ ង៉ុ​យ បាន​ឲ្យ​ដឹង​ថា តាំងពី​បញ្ចប់​ការ​ប្រកួត​ខ្សែក្រវាត់​នោះ​មក មិន​ដែល​មាន​ស្ថានីយ​ណា​ហៅ​ខ្លួន​បាន​ឡើង​ប្រកួត​ម្ដង​ឡើយ ពោល​ល្បាក់​ខ្ទង់​៦​ខែ ។

មែនទែន​ទៅ​គេ​ដឹង​ថា ខ្លួន​មិនមែន​ជា​កីឡាករ​លំដាប់​អស្ចារ្យ​អ្វី​នោះ​ទេ គ្រាន់តែ​អ្នក​ល្មម​ៗ​មិន
ងាយ​ស៊ី​ខ្លួន​ឡើយ​។

សិស្សគណ​របស់​ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង បញ្ជាក់​ក្នុង​សម្ដី​ដើម​ទៀត​ថា «​ប្រពន្ធ​ខ្ញុំ​ដេញ​ឲ្យ​ខ្ញុំ​ឈប់​ហាត់​ទៅ ព្រោះ​ហាត់​ធ្វើ​អី បើ​ហាត់​គ្មាន​អ្នក​ណា​មើលឃើញ​ហៅ​ឡើង​វ៉ៃ​ផង​ហ្នឹង​។ ពេល​ខ្លះ​កូន​ខ្ញុំ​សួរ​ខ្ញុំ​ថា ប៉ា​ៗ​ប្រកួត​ថ្ងៃ​ណា? ខ្ញុំ​ឆ្លើយ​ថា ស្អែក​កូន​ស្អែក​! តាម​ពិត​ទៅ​គ្មាន​អ្នក​ណា​ហៅ​ខ្ញុំ​ឡើង​វ៉ៃ​ទេ​បង​អើយ ចេះ​តែ​កុហក​កូន​ទៅ​។ ខ្ញុំ​អត់​ដឹង​ថា មក​ពី​អ្វី​ទេ​បង យើង​ដឹង​ថា យើង​នៅ​ប្រកួត​បាន​តែ​គេ​មិន​ព្រម​ផ្ដល់​ឱកាស​ឲ្យ​យើង​សោះ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សួង បញ្ញា គ្រូបង្វឹក​របស់ សៀវ ង៉ុ​យ បាន​ពន្យល់​បែប​នេះ​ថា លោក​បាន​ព្យាយាម​ទាក់ទង​ទៅ​គ្រប់​ស្ថានីយ​ដែរ ដើម្បី​ឲ្យ​សិស្ស​របស់​ខ្លួន​បាន​ឡើង​សង្វៀន ។ ប៉ុន្តែ​ស្ថានីយ​ទាំងអស់​ដែល​បាន​ទាក់ទង​ទៅ បាន​ឆ្លើយ​មក​វិញ​ថា អ្នក​ឧបត្ថម្ភ​គេ​ចង់បាន​ក្មេង​ៗ ឬមាន​បញ្ហា​អ៊ីចេះ​បញ្ហា​អ៊ីចុះ មិន​ចេះ​អស់​មិន​ចេះ​ហើយ ។

គ្រូបង្វឹក​ដដែល​បន្ថែម​ទៀត​ថា គ្រប់​ស្ថានីយ​គួរតែ​ផ្ដល់​ការ​លើកទឹកចិត្ត​ខ្លះ​ៗ ដូច​ជា​ផ្ដល់​ឱកាស​យូរ​ៗ​បាន​វ៉ៃ​ម្ដង ព្រោះ​ថាបើ​ខាន​វ៉ៃ​យូរ​ពេក​គ្នា​បាន​ចំណូល​ពី​ណា​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ ណាមួយ​ទៀត​លោក​មើលឃើញ​ថា សៀវ ង៉ុ​យ ក៏​នៅ​ល្អ​ដែរ ពោល​គឺ​នៅ​ប្រកួត​បាន កុំ​ចាំ​ដល់​គ្នា​ប្រកួត​លែង​កើត​ប្រកាស​សុំ​ជំនួយ​នោះ​មិនកើត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ