ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មន្ត្រី​សាលារាជធានីភ្នំពេញ​២នាក់​ ​ព្រោះ​ពុក​​រលួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​រូប កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ចាប់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​នីតិក្រម​ពុក​រលួយ ។ មន្ត្រី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ រដ្ឋ បូ​រី មាន​តួនាទី​ជា​ប្រធាន​ការិ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​រូប កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ចាប់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​នីតិក្រម​ពុក​រលួយ ។ មន្ត្រី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ រដ្ឋ បូ​រី មាន​តួនាទី​ជា​ប្រធាន​ការិ​យាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀតឈ្មោះ ម៉ៃ វ​ណ្ណា​រុំ ជា​មន្ត្រី​នៅ​ការិយាល័យ​វិនិយោគ ជា​កូនចៅ​លោក រដ្ឋ បូ​រី ។ ក្រោយពី​ឃាត់ខ្លួន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ដដែល ។

សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង ធ្វើការ​សាកសួរ​រហូត​ដល់​វេលា​ព្រលប់ ក៏​បាន​ប្រគល់​ឲ្យ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា នាំ​ទៅ​ធ្វើការ​សាកសួរ​បន្ត ។

នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា តំណាង​អយ្យការ​បាន​បន្ត​សាកសួរ​ជន​ចាប់​ចោទ និង​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​តាម​មាត្រា​៥៩២​និង​មាត្រា​៥៩៣ ពី​បទ​នីតិក្រម ។ បន្ទាប់​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ។

ដើមចម​នៃ​ការ​ចាប់ខ្លួន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ឲ្យ​អន្តរក្រសួង តម្រូវ​ឲ្យ​យក​ប្រាក់​ពី​ក្រុម​អ្នក​វិនិយោគទុន ដែល​មាន​ទឹកប្រាក់​ចាប់ពី​២​លាន​ដុល្លារ​ឡើង​ទៅ ត្រូវ​បង់​ចូល​ថវិការដ្ឋ​ចំនួន​៧​លាន​រៀល​តាម​ការ​កំណត់ ។ ផ្ទុយ​ទៅ​វិញ​មន្ដ្រី​ជាប់​ចោទ​ទាំង​២​រូប បាន​ឃុបឃិត​គ្នា​ពុក​រលួយ មិន​គោរព​តាម​តម្លៃ​រដ្ឋ​កំណត់​នោះ​ទេ គេ​យក​ពី​ក្រុមហ៊ុន និង​អ្នក​វិនិយោគទុន​នីមួយ​ៗ​ដល់​ទៅ​២១​លាន​រៀល លើស​ពី​ការ​កំណត់ (៧​លាន​រៀល​) ។

ចំណុច​នេះ​ហើយ​ដែល​បាន​បែកធ្លាយ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​មន្ដ្រី​ទាំង​២​នាក់ ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ទៅ​សាកសួរ​មួយ​លើក​ជា​ពីរ​លើក ។ ដោយសារ​ការ​រក​ឃើញ​កំហុសឆ្គង​ធ្ងន់ធ្ងរអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​សម្រេច​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្ដង ៕