ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​ នៅ​ស្រុក​ភ្នំស្រុក

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រី អាជ្ញាធរ​ដែនដី​ស្រុក ឃុំ និង​កងកម្លាំងប្រដាប់អាវុធ បាន​បន្ត​ធ្វើ​ដំណើរ​តាម​ទូក ថ្មើរជើង ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់ នៅ​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូម​បញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​ក្នុង​ឃុំ​ស្ពាន​ស្រែង មានការ​ស្រក​ចុះ​ជា​បណ្តើរ​ៗ​ហើយ ។ ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត សូម​អោយ​ពុក​ម៉ែ​បងប្អូន​ចំនួន​៤៥​គ្រួសារ តាម​ខ្នង​ផ្ទះ នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវ​ថែរក្សា​សុខភាព ប្រ​សិន​មាន​អ្វី​កើតឡើង​ជាយថាហេតុ សូម​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ជា​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ