សាហាវម្ល៉េះ! សត្វសង្កើចខាំមនុស្សដល់ស្លាប់
អាមេរិក ៖ តាមប្រភពពី Metro បានឱ្យដឹងថា ស្ត្រីចំណាស់ម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីត្រូវសត្វសង្កើចនៅលើគ្រែរបស់គាត់ខាំជាច្រើនកន្លែង ។

លោកយាយរងគ្រោះដែលស្លាប់មានឈ្មោះ Mary Stoner អាយុ៩៦ឆ្នាំ រងរបួសពាក់កណ្តាលខ្លួនធ្ងន់ ដោយរស់នៅជាមួយអ្នកមើលថែម្នាក់ឈ្មោះ Deborah Butler អាយុ៧២ឆ្នាំ រស់នៅរដ្ឋ Pennsylvania ដែលអ្នកមើលថែនោះ ត្រូវបានគេប្តឹងពីបទមិនខ្វល់ខ្វាយ និងធ្វើបាបមនុស្សដោយប្រយោល ក្រោយពីការស្លាប់លោកយាយ Marry នោះ ។
គួរបញ្ជាក់ថា លោកយាយជាអ្នកមើលនោះ គឺមិនចេះនិយាយអស់រយៈពេលជាងដប់ឆ្នាំមកហើយ ។ ជាមួយគ្នានេះដែរ យាយButler ក៏កំពុងមើលថែមនុស្សចាស់ម្នាក់ទៀតដែរ មានអាយុ៨៨ឆ្នាំ ។ ប៉ូលិសរកឃើញថា នៅផ្ទះរបស់ Butler គឺមានសុទ្ធតែសត្វសង្កើច ។ ពួកគេ ក៏ឃើញសត្វសង្កើចជាច្រើនទៀត នៅក្នុងខ្នើយរបស់យាយចាស់អាយុ៨៨ឆ្នាំ ។
យាយ Butler បានឆ្លើយដោះសារថា គាត់ខំប្រើប្រាស់ផលិតផលកំចាត់សត្វសង្កើចដែរ តែមិនបានលទ្ធផល ។ គាត់បញ្ជាក់ថា សត្វសង្កើចទាំងនោះ កើតមកពីយាយ Marry ដែលជាអ្នកនាំវាចូលផ្ទះដំបូងគេ ។ នៅថ្ងៃទី០៩ មីនា ខាងមុខ យាយButler នឹងត្រូវឡើងតុលាការម្តងទៀត ដើម្បីស្តាប់ការសម្រេច ។
ចែករំលែកព័តមាននេះ