ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល ព្រោះ​ស្ពាន​ទំនប់​ចាក់​ទឹម ត្រូវ​កាត់​ផ្ដាច់​ទាំង​ស្រុង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រដ្ឋបាល​សាលាស្រុក​ទឹកផុស បាន​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ជ្រាប​ថា ស្ពាន​ទំនប់​ចាក់​ទឹម ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទ​ម្ភ ឃុំ​ជៀប ស្រុក​ទឹកផុស ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ហើយ ដូច្នេះ​មិន​អាច

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាស្រុក​ទឹកផុស បាន​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ឲ្យ​បាន​ជ្រាប​ថា ស្ពាន​ទំនប់​ចាក់​ទឹម ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទ​ម្ភ ឃុំ​ជៀប ស្រុក​ទឹកផុស ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​ហើយ ដូច្នេះ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​ទឹកធ្លាក់​ថ្ម​ក្រាល បាន​ឡើយ​។

ហេតុ​ដូចនេះ ដែល​បាន​ជម្រាប​ជូន​ខាងលើ ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ រដ្ឋបាល​ស្រុក​ទឹកផុស សូម​ជូនដំណឹង​ដល់​បងប្អូន និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន «​ទឹកធ្លាក់​ថ្ម​ក្រាល​» មិន​អាច​ធ្វើ​ដំណើរ​បាន​ទៀត​ឡើយ​។ ហេតុនេះ សូម​បងប្អូន​ផ្អាក​ការ​ទៅ​លេង​កម្សាន្ត​ទឹកធ្លាក់​ថ្ម​ក្រាល​ជា​បណ្ដោះអាសន្ន រង់ចាំ​មានការ​ជួសជុល ឬ​កសាង​ស្ពាន​ជា​ថ្មី​ឡើង​វិញ សាលាស្រុក​ទឹកផុស និង​ជូនដំណឹង នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ដែរ​ថា មុន​ពេល​ស្ពាន​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទឹកធ្លាក់​ថ្ម​ក្រាល​បា ន​ជាប់​គាំង​មិន​អាច​ត្រឡប់​មក​វិញ​បាន​។ ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ធ្វើការ​ជួសជុល​ជា​បន្ទាន់ ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​វិល​ត្រឡប់​ពី​ទឹកធ្លាក់​ថ្ម​ក្រាល​មក​វិញ​បាន​។ ប៉ុន្តែ​ជា​អកុសល​ទៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ស្ពាន​នោះ ក៏​ត្រូវ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ