ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្សារ​ពោធិ៍​លង្កាខេត្តសៀមរាប ជា​លើក​ទី​២

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ពោធិ៍​លង្កា​កណ្តាល​ក្រុង​សៀមរាប ទាំង​យប់​អធ្រាត្រ បណ្តាល​ឱ្យ​ឆេះ​អស់​តូប​ចំនួន​៨៥​តូប និង​ខាតបង់​ទ្រព្យសម្បត្តិ​របស់​អាជីវករ

ខេត្តសៀមរាប ៖ អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ពោធិ៍​លង្កា​កណ្តាល​ក្រុង​សៀមរាប ទាំង​យប់​អធ្រាត្របណ្តាល​ឱ្យ​ឆេះ​អស់​តូប​ចំនួន​៨៥​តូប និង​ខាតបង់​ទ្រព្យសម្បត្តិ​របស់​អាជីវករ ប្រមាណ​ជិត​៨០​ភាគរយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្សារ​នោះ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ បាន​នាំ​គ្នា​រត់​មក​ជញ្ជូន​ឥ​វ៉ា​ន​ទាំង​យប់​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​នោះ​ឡើយ ។

ហេតុ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆេះ​ផ្សារ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ ​និង៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មិ​នា ២០១៧ ស្ថិត​នៅ​ចំណុច​ខាងលិច​មាត់​ស្ទឹង ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។  

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ឱ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​ថា មាន​ករណី​ផ្ទុះ​ស្សេ​ខ្សែភ្លើង ហើយ​បាន​ឆាបឆេះ​ផ្សារ​ពោធិ៍​លង្កា​ហើយ ខណៈ​ពេល​នោះ ខាង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​បាន​រាយការណ៍​បន្ត​ទៅ​ឱ្យ​នគរបាល​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នោះ ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​មាន​ចំនួន​៣​អង្គភាព ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​របស់​ស្នងការ​ខេត្ត ចំនួន​៤​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​៤​គ្រឿង និង​រថយន្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​២​គ្រឿង ផង​ដែរ ទើប​អាច​ទប់​នឹង​ស្ថាន​ការ​នេះ​បាន​ទាំងស្រុង ពុំ​អាច​បង្ក​ឱ្យ​ឆ្លង​ទៅ​ផ្ទះ​ពលរដ្ឋ ដែល​នៅ​ជិត​នោះ​ឡើយ ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ផ្សារ​ពោធិ៍​លង្កានេះមានតូប​ទាំងអស់​ចំនួន​១០១​តូប ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​ចំនួន​៨៥​តូប និង​ខូចខាត​សម្ភារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​អាជីវករ​អស់​​ប្រមាណ​ជិត​៨០​ភាគរយ ហើយ​នេះ​ជា​លើក​ទី​២​ហើយ ​ដែល​ឆេះ​នៅ​ផ្សារ​ពោធិ៍​លង្កា​នេះ កាល​លើក​ទី​១នោះ ឆេះ​នៅ​អំឡុង​ឆ្នាំ​២០១៥ និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​២ មិ​នា ២០១៧ នេះ បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែភ្លើង ព្រោះ​អាជីវករ​មួយ​ចំនួន​ធំ​ពុំ​ស្នាក់​នៅ​ក្នុង​ផ្សារ​នេះ​ទេ ៕