ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ល្បែងស៊ីសង​ និង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

1 ឆ្នាំ មុន

ការ​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​កំពុង​ធ្វើ​អោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​សម្តេច ស ខេ​ង ឈឺក្បាល​ខ្លាំង​បន្ថែម​ពីលើ​ការងារ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ដោះស្រាយ​សម្រាប់​ប្រទេស​ជាតិ​។ការ​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​ច្រើន​កន្លែង​ហាក់ដូចជា​មាន​ភាព​ប្រទាក់ក្រឡា​គ្នា…

ការ​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​កំពុង​ធ្វើ​អោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​សម្តេច ស ខេ​ង ឈឺក្បាល​ខ្លាំង​បន្ថែម​ពីលើ​ការងារ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ដោះស្រាយ​សម្រាប់​ប្រទេស​ជាតិ​។ការ​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​ច្រើន​កន្លែង​ហាក់ដូចជា​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ដោយ​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​បើក​យុទ្ធនាការ​ស្ទើរ​ដំណាលគ្នា ដើម្បី​កំចាត់​បញ្ហា​ទាំង​ពីរ​នេះ​។

ដោយសារ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ល្បែងស៊ីសង និង​ការ​ជួញដូរ​មនុស្ស​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សង្គម​សេដ្ឋកិច្ច និង​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ យើង​មាន​ក្តី​សង្ឃឹមថា​យើង​អាច​រក​ឃើញ​អ្នក​ដែល​ទទួលខុសត្រូវ​ពិតប្រាកដ​នៅ​ពីក្រោយ​បទល្មើស​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​ជួញដូរ​មនុស្ស​។ ពោល គឺ​យើង​ត្រូវ​ចាប់​អោយ​បាន​មេខ្លោង​ចំពោះ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ទាំង​ពីរ​នេះ​។

រូបតំណាង

មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ទើបតែ​អាច​រក​ឃើញ​ជនបរទេស​ដែល​ពាក់ព័ន្ធ​ហើយ​ភាគច្រើន គឺជា​ជន​រង​គ្រោះ​នៅ​ក្នុង​ឧ​ក្រិ​.​ដ្ឋ​កម្ម​នោះ ប្រមាណ​ជា​ជាង​១៥០​នាក់​ប៉ុណ្ណោះ ដោយ​ពួក​គេ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តកណ្តាល កោះកុង និង​រាជធានី​ភ្នំពេញ ដោយនៅ​ក្នុង​នោះ​ពួក​គេ​ជា ជនជាតិ​ចិន ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​ជាដើម​។ក្រៅពី​ជនបរទេស​ទាំងនោះ សមត្ថកិច្ច​បាន​ចាត់វិធានការ​នៅ​តាម​កន្លែង​បញ្ចាំ​មួយ​ចំនួន ហើយ​បាន​រឹបអូស​ម៉ូតូ​ប្រមាណ​ជា ជាង ១០០០​គ្រឿង ដោយ​មួយ​ចំនួន​បាន​ប្រគល់​ដល់​ម្ចាស់​ដើម​វិញ​។

បញ្ហា​ដែល​ចេញ​មក​ពី​បញ្ហា​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដាក់​ការ​សង្ស័យ​របស់​ពួក​គេ​មក​លើ​កម្ពុជា​ថា ជា​កន្លែង​ដែល​មាន​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ឆរ​បោក និង បញ្ហា​ជួញដូរ​មនុស្ស ដោយនៅ​ក្នុង​នោះ មាន​ប្រទេស​វៀតណាម ម៉ា​ឡេ​ស៊ី ហ្វី​លី​ពិន ស្រប​ពេល​ដែល​អា​មេ​រិ​ក បាន​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​ដ៏​អាក្រក់​បំផុត​នៃ​អំពើ​ជួញដូរ មនុស្ស​កាលពី​ខែ កក្កដា ឆ្នាំ​២០២២​។
របាយការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​កបាន​លើក​ឡើង​ថា កម្ពុជា​ពុំ​បាន​គោរព​តាម​ពេញលេញ​នូវ​ស្តង់ដារ​អប្បបរមា​ដើម្បី​លុប​បំបាត់​នូវ​អំពើ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ ខណៈ​ដែល​អំពើ​ពុក​រលួយ​ក្នុង​សង្គម​កម្ពុជា នៅ​តែ​បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​ជា​រួម ដើម្បី​នាំ​ជនល្មើស​នៃ​អំពើ​ជួញដូរ​មនុស្សយ​កមក​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​រារាំង​ដល់​ការ​ផ្តល់​សេវា​ជូន​ជន​រង​គ្រោះ​។

រូបតំណាង

អាជ្ញាធរ​វៀតណាម​វិញ​ថ្មី​ត្បិត​តែ​មិន​ចេញ​របាយការណ៍​ណាមួយ​ក៏​ពិតមែន ប៉ុន្តែ​បាន​ស្នើ​ឲ្យ កម្ពុជា​បើក​កា​រសើប​អង្កេត​ខណៈ​ដែល​មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជា ៤០​នាក់ បាន​សម្រុក រត់​ចេញពី​កន្លែង​លេងល្បែង​ស៊ីសង​មួយ​កន្លែង​នៅ​ខេត្តកណ្តាល​លោត​ចុះ​ទឹក ហែល​ឆ្លង​ទៅ​វៀតណាម ហើយ​មាន​របាយការណ៍​ថា ម្នាក់​នៅ​ក្នុង​ចំណោម​នោះ បាន​ស្លា​.​ប់​ថែម​ទៀត ។

ក្រៅពី​នេះ ម៉ា​ឡេ​ស៊ី​វិញ គឺ​បាន​ឈាន​ដល់​ការ​សម្រេចចិត្ត​បង្កើត​គណកម្មការ​មួយ ដើម្បី​ទទួល​ប​ន្ទូ​ក​បញ្ហា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ដែល​រង​គ្រោះ​ដោយសារ​តែ​បញ្ហា​បោក​ប្រាក់​ការងារ​នៅ បរទេស ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី ក៏​បាន​ទំនាក់ទំនង​មក​រដ្ឋមន្ត្រី ការ​បរទេស កម្ពុជា​ផង​ដែរ​លើ​បញ្ហា​នេះ​។ ក្រៅពី​នេះ អាជ្ញាធរ​ហ្វី​លី​ពិន​បាន​ប្រកាស​ថា ការិយាល័យ​ឥ​ន្តោ​ប្រវេសន៍​ហ្វី​លី​ពិន​នឹង​រិ​ត​បន្តឹង​វិធានការ​ផ្សេង​ៗ​លើ​រាល់​អ្នកដំណើរ​ទាំងអស់ ដែល​មក​ពី​កម្ពុជា និង​វៀតណាម ដោយសារ​តែ បញ្ហា​រឿងអាស្រូវ​នេះ​។ទាំងនេះ​គឺជា​ស្ថានភាព​ត្រួស​ៗ​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​ជុំវិញ​បញ្ហា​ដែល​គេ​ជឿ​ថា មាន​ឫសគល​ចេញ​មក​ពី​បណ្តា​កន្លែង​ដែល​បើក​ល្បែងស៊ីសង​ខុសច្បាប់​ធំ​ៗ​នៅ​កម្ពុជា ។ដោយសារ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ល្បែងស៊ីសង និង​ការ​ជួញ​ដួ​រ​មនុស្ស​ប៉ះពាល់​ខ្លាំង​ដល់​មុខមាត់​ប្រទេស​កម្ពុជា ប្រតិបត្តិការ​បង្ក្រាប​លើ​បញ្ហា​ទាំង​ពីរ​នេះ​មិន​ត្រូវធ្វើ​លំ​ៗ​ឡើយ ហើយ​ត្រូវធ្វើ​អោយ​មាន​ប្រសិទ្ធភាព​បំផុត​តាម​ការ​ចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្តេច​តេ ជោ​ហ៊ុន​សែន ។

រូបតំណាង

និយាយ​អោយ​ត្រង់​ជាង​នេះ ការ​បង្ក្រាប គឺ​ត្រូវធ្វើ​អោយ ដល់​ឬ​ស​គល់ ពិតប្រាកដ​ហើយ​ត្រូវ​ចាប់​អោយ​បាន​មេខ្លោង​នៅ​ពីក្រោយ​បញ្ហា​ទាំង​ពីរ​នេះ​។ បើសិនជា​មិន អាច​ចាប់​មេ​ក្លោ​ង​បាន​ទេ បញ្ហា​ទាំង​ពីរ​នេះ​នឹង​បន្ត​ញាំញី​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​មិន អាច​ដោះ ស្រាយ​បញ្ហា​នេះ​បាន​ជោគជ័យ​១០០​ភាគរយ ដូច​ការ​ចង់បាន​របស់​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ​សម្តេច ស ខេ​ង និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន​៕ ដោយ ៖ ហេង ចេស្តារ

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ