ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ប្រាសាទខ្មែរ​មាន​សិលាចារឹក​ភាសា​ចាម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភាសា​ចាម​គឺ​ស្ថិត​ក្នុង​ចំណោម​ភាសាបរទេស​ផ្សេង​ទៀត ដែល​មាន​ចារ​នៅ​ប្រាសាទខ្មែរ ។

អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ភាសា​ចាម​ត្រូវ​គេ​ចារ​សរុប​ទាំងអស់​ចំនួន​៤​ផ្ទាំង​នៅ​ចុង​សតវត្ស​ទី​១៩ ។ តាម​កា​រប​កប​ពី​

ខេត្តសៀមរាប ៖ ភាសា​ចាម​គឺ​ស្ថិត​ក្នុង​ចំណោម​ភាសាបរទេស​ផ្សេង​ទៀត ដែល​មាន​ចារ​នៅ​ប្រាសាទខ្មែរ ។

អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ភាសា​ចាម​ត្រូវ​គេ​ចារ​សរុប​ទាំងអស់​ចំនួន​៤​ផ្ទាំង​នៅ​ចុង​សតវត្ស​ទី​១៩ ។ តាម​កា​រប​កប​ពី​សិលាចារឹក​ភាសា​ចាម​មក គេ​ដឹង​ថា អ្នក​ដែល​ចារ​នោះ​គឺ​លោក​«​ទុក​»​ជា​បាឡាត់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

លោក​អឹុ​ម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​អ្នក​ស្រាវជ្រាវ​ពន្យល់​ថា សិលាចារឹក​ភាសា​ចាម​ត្រូវ​គេ​ចារ​ឡើង​នៅ​ឆ្នាំ​១៨៨១​ដែល​ជា​ប្រភេទ​អក្សរ​សម័យ​ទំនើប​មិនមែន​ភាសា​ចាម​បែប​បុរាណ​ទេ ។

នៅ​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ម្នាក់​បាន​បោះពុម្ពផ្សាយ​ភាសា​ចាម​ចំនួន​៣​ផ្ទាំង​នៅ​លើ​ទស្សនាវដ្តីសាលា​បារាំង​ចុង​បូព៌ា ។ ដោយឡែក​មួយ​ផ្ទាំង​ទៀត​ដែល​ស្ថិត​នៅ​ខ្លោងទ្វារ​ព្រះ​បរមរាជវាំង​អង្គរធំ មិន​ត្រូវ​គេ​យក​មក​បកប្រែ និង​បោះពុម្ពផ្សាយ​ទេ ។

តាម​ការ​រៀបរាប់​របស់​លោក​អឹុ​ម សុខ​រិ​ទ្ធី អក្សរ​ចាម​នោះ​ចារ​ឡើង​ក្នុង​សម័យ​តែ​មួយ គឺ​ចុង​សត្ស​វត្ស​ទី​១៩ ។ «​នៅ​ប្រាសាទអង្គរវត្ត (​សិលាចារឹក​ភាសា​ចាម​) នៅ​ថែវ​នរក និង​សួគ៌ មាន​ខ្លឹមសារ​ពន្យល់​ពិស្តារ គឺ​មាន​ជនជាតិ​ចាម​ម្នាក់​ឈ្មោះ​លោក​ទុក គាត់​ត្រូវ​បាន​តែងតាំង​ជា​បាឡាត់ស្រុក​កំពង់សៀម ខេត្តកំពង់ចាម គាត់​បាន​មក​កាន់​អង្គរ​គោលបំណង គឺ​ដើម្បី​សំពះ​ព្រះ និង​មក​ចារ​អក្សរ​ថ្ម និង​២​កន្លែង​ទៀត​នៅ​តាម​ប្រាសាទ​ជ្រុង​របស់​អង្គរធំ សរសេរ​ថា មក​ចម្លង​អក្សរ​ថ្ម​…» ។

លោក អឹុ​ម សុខ​រិ​ទ្ធី​ថា វា​មិន​ចម្លែក​ទេ ដែល​សិលាចារឹក​ភាសា​ចាម​នោះ មាន​លាយ​អក្សរ​ខ្មែរ ព្រោះ​លោក​«​ទុក​»​ទទួល​អរិយធម៌ និង​បម្រើ​ការងារ​ជា​មន្ត្រី​ក្នុង​រាជការ​ខ្មែរ​កាលពី​ជំនាន់​ដើម ៕