ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួល​ចិត្តចង់​យំ​ នៅ​ពេល​ឃើញទារក​ស្ថិតក្នុង​បែប​នេះ

7 ឆ្នាំ មុន

ប្រេ​ស៊ី​ល ​៖ តាម​ប្រភព​ពី​ Viral4real បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​​​កប់​ទារក​ដែល​ខ្លួន​ទើប​សម្រាលនៅ​ក្នុង​ព្រៃ ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ​ធ្វើ​មិន​ដឹង​ ​សំណាងល្អ​​ណាស់ ដែល​ទារក​នោះ​នៅ​មិន​ទាន់​អស់​ជីវិត ទោះបីជា​ត្រូវ​កប់​រយៈពេល​១​ថ្ងៃ​ពេញ​ក៏​ដោយ ។

ប្រេ​ស៊ី​ល ​៖ តាម​ប្រភព​ពី​ Viral4real បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​​​កប់​ទារក​ដែល​ខ្លួន​ទើប​សម្រាលនៅ​ក្នុង​ព្រៃ ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ​ធ្វើ​មិន​ដឹង​ ​សំណាងល្អ​​ណាស់ ដែល​ទារក​នោះ​នៅ​មិន​ទាន់​អស់​ជីវិត ទោះបីជា​ត្រូវ​កប់​រយៈពេល​១​ថ្ងៃ​ពេញ​ក៏​ដោយ ។

បុរស​ម្នាក់ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​អង្កេត​ឃើញ​អ្នក​ជិតខាង​របស់​គាត់ គឺនាង Lucinda Ferreira Guimaraes ដើរ​ចេញពីផ្ទះ​ជាមួយនឹង​ផ្ទៃពោះ​ប៉ោង​​គ្រប់​ខែ តែ​នៅ​ពេល​ដើរមក​ផ្ទះ​​វិញ ផ្ទៃពោះ​នោះ ​ក៏​លែង​មាន​ទៀត ហើយ​មាន​ប្រឡាក់​ទៅ​ដោយ​ឈាម​។

ដោយសារ​តែ​សង្ស័យ បុរស​ម្នាក់​នេះបាន​ដើរទៅ​ព្រៃ​ជ្រៅ ​ដើម្បី​រក​មើល​ទារក ក្រែងលោ Lucinda យក​ទៅ​ចោល​នៅ​ទីនោះ​។ ជា​អកុសល មេឃ​ក៏​បាន​ងងឹត គាត់​ក៏​ដើរមក​ផ្ទះ​វិញ ហើយ​ទៅ​ម្តងទៀត​ នៅ​ថ្ងៃស្អែក​ទៀត​។ ពេល​ថ្ងៃស្អែក គាត់​ពិតជា​បានឃើញ​ទារក​ម្នាក់​កប់​ក្នុង​ដី​​ពិតមែន ជាមួយនឹង​ទង់​ផ្ចិត​មិន​ទាន់​ផ្តាច់​ចេញពី​សុក​នៅឡើយ​។

អស់​រយៈពេល​២៤​ម៉ោង​ហើយ ដែល​ក្មេង​នៅ​ក្នុង​ដី​ ។ គាត់​គិត​ថា វា​បាន​ស្លាប់​ហើយ ទើប​គាត់​បាន​ទូរស័ព្ទ​ទៅ​ហៅ​ប៉ូ​លិស​​ តែ​នៅ​ពេល​​ប៉ូ​លិសម​ក​ដល់ ពួក​គេ​ដឹង​ថា​ កូន​នោះ​មិន​ទាន់​បាន​ស្លាប់​នៅឡើយ​ទេ ពោល​គឺ​វា​ចាប់ផ្តើម​យំ​លឺ​ៗ ​។ គេ​បាន​វិភាគ​ទៅ​លើ​កត្តា​ដែល​ធ្វើ​ឲ្យ​ទារក​នោះ​អាច​នៅរ​ស់បាន​  វា​មាន​ដូច​ជា​​ ទី១-​វា​អាច​មក​ពី​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឲ្យ​សឹក​ដី​ពី​ក្បាល​របស់​ទារក​។ វា​ធ្វើ​ឲ្យ​ទារក​​អាច​ដកដង្ហើម​បាន​។ ទី​២-​វា​អាច​មក​ពី​ទងផ្ចិត​មិន​ទាន់​កាត់​ផ្តាច់​ពី​សុក ដែល​មិន​ធ្វើ​ឲ្យ​វា​បាត់បង់​ឈាម ​។ ទី​៣-​វា​អាច​មក​ពី​សារធាតុចិញ្ចឹម​នៅ​ក្នុង​ខ្លួន​របស់​ទារក​នោះ នៅ​សល់​ច្រើនទើប​ធ្វើ​ឲ្យ​វា​មិន​ឃ្លាន​ស្លាប់ ​។

យោង​តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា Lucinda បាន​ទៅ​សម្រាល​នៅ​ក្នុង​ព្រៃ​ចំងាយ​៣០០​ម៉ែត្រ​ ពី​ផ្ទះ​របស់​នាង ហើយ​យក​កូន​នោះ​ទៅ​កប់​នៅ​ទីនោះ​​ តែ​នៅ​ពេល​ជួប​ជាមួយនឹង​អាជ្ញាធរ នាង​បាន​ប្រកែក​ថា​មិន​បាន​សម្រាល​ចេញ​ទារក​ម្នាក់​នេះ​ទេ​។ ប៉ូ​លិស​ឥលូវ​​នេះ បាន​ចាប់​នាង​ឃុំ​សិន ខណៈ​ពេល​ដែល​ទារក​ត្រូវ​បាន​ប្រគល់​ឲ្យ​ឪពុក​បង្កើត​មើលថែ ។