ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ភ័យ​ព្រួយ​រឿង​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្បែរ​ភូមិ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​១​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្សាច់​ស ឃុំ​ពាមជីកង ស្រុក​កងមាស​បាន​បង្ក​សម្លេង​ថ្លង់​ដល់​ទៅ​ប្រជាពលរដ្ឋដែល​ពិបាក​នឹង​ដេក​ពួនហើយ​​​ក៏​មាន​ក្តី​កង្វល់​ខ្លាច​នឹង​បាក់​ច្រាំង​ទន្លេមេគង្គ​

ខេត្តកំពង់ចាម ៖   ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​១​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្សាច់​ស ឃុំ​ពាមជីកង ស្រុក​កងមាស​បាន​បង្ក​សម្លេង​ថ្លង់​ដល់​ទៅ​ប្រជាពលរដ្ឋដែល​ពិបាក​នឹង​ដេក​ពួនហើយ​​​ក៏​មាន​ក្តី​កង្វល់​ខ្លាច​នឹង​បាក់​ច្រាំង​ទន្លេមេគង្គ​រួម​ទាំង​ផ្ទះសម្បែង​ផង​ដែរ ។

លោកតា តុល​ឡោះ ស្មាន អាយុ​៨២​ឆ្នាំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ ថា ផ្ទះ​ឈើ​របស់​គាត់​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​​ដោយ​កូនចៅ​បាន​រស់នៅ​ទទួល​បាន​នូវ​សេចក្តីសុខ​សាន្ត​មិន​ដែល​មាន​ហេតុ​ការ​ណ៏​អ្វី​កើតឡើង​នោះ​ទេ ។ តែ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់​មាន​អាជីវកម្ម​បូម​ខ្សាច់​១​កន្លែងដោយ​បាន​ដំណើរការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថែម​ទាំង​ឮ​សូរ​សម្លេង​ថ្លង់​ថែម​ទៀត នៅ​ពេល​ដែល​បូម​ខ្សាច់​ចេញពី​កាណូត ឡើង​មក​ដាក់​លើគោក​ម្តង​ៗ​នោះ ។

លោកតា តុល​ឡោះ ស្មាន  មាន​ប្រសា​ស​ន៏​បន្ត​ថា ស្រាប់តែ​មក​ដល់​ឆ្នាំ​២០១៦​កន្លង​ទៅ បែរជា​ដី​នៅ​ក្រោមផ្ទះ​របស់​គាត់​ជាប់​ទន្លេមេគង្គ​បាន​ប្រេះ​ហែក​ជា​ច្រើន​ម៉ែត្រ​គួរ​ឲ្យ​ព្រួយបារម្ភ ខ្លាច​តែ​រលំ​ផ្ទះ​នោះ​ទេ​គាត់​មិនដឹង​ថា​តើ​ការ​ប្រេះ​នោះដោយសារ​តែ​មូលហេតុ​អ្វី​ដែរ? ហើយ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​ទៅ​លោក​មេ​ភូមិ​ឲ្យ​មក​ពិនិត្យ​មើល​ក៏​មិន​បាន​បញ្ជាក់​ថា​ការ​ប្រេះ​នេះ​ទេ  ។

លោកតា​ថា ការ​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​អី​តែ​គ្រាន់តែ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​មានការ​បូម​ខ្សាច់នៅ​ទន្លេមេគង្គ​ក្បែរ​កោះ​ក៏​កើតហេតុ​បែប​នេះ​តែ​ម្តង​កន្លែង​បូម​ខ្សាច់​នោះ​ថែម​ទាំង​មាន​សម្លេង​ថ្លង់ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ផង​ដែរ ។ ស្មា​ម​ប្រេះ​ដី​នោះ​គាត់​បាន​ទៅ​កាប់​ដី​នៅ​មាត់ទន្លេ មក​ចាក់​បំពេញ​បន្តិច​ម្តង​ៗ​រហូត​ចាក់​ពេញ​វិញ ។

ស្ត្រី​ឈ្មោះ ធី​ម ទីណា អាយុ​៦១​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ដី​នៅ​ក្រោយ​ផ្ទះ​របស់​គាត់​ក៏​ត្រូវ​បាន​ប្រេះ​ដែរ​តែ​មិនដឹង​ថា​តើ​ការ​ប្រេះ​នោះ​ដោយសារ​អ្វី​ទេ​បាន​បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ផង​ដែរ​ ។ក្រោយមក​គាត់​បាន​ចាក់សំរាម និង​ដី​បំពេញ​ជិត​វិញ​តែ​រាល់ថ្ងៃ​នូវ​តែ​ព្រួយ​រឿង​ម៉ាស៊ីន​បូម​ខ្សាច់ មាន​សម្លេង​ថ្លង់​ពិបាក​នឹង​ដេក​ពួន​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ប្រាប់​ដល់​ថៅកែ​ខ្សាច់​នោះតែ​គាត់​មិន​ស្តាប់​និង​ធ្វើ​តាម​សំណូមពរ​ប្រជាជន​ទេ ។ តាម​ពិត​ទៅ​ប្រជាពលរដ្ឋ​មួយ​ភូមិ​កំពុង​កង្វល់​ខ្លាំង​ណាស់ ៕