ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ACU បញ្ជូន​មនុស្ស​២​នាក់​មក​តុលាការ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មនុស្ស​២​នាក់ បាន​ត្រូវ​មន្ត្រី​យុ​ត្តិ​ធ៌​ម​របស់​អង្គភាព​ប្រឆាំង​អំពើ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មនុស្ស​២​នាក់ បាន​ត្រូវ​មន្ត្រី​យុ​ត្តិ​ធ៌​ម​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​( ACU ) បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យ៉ាងណា​ក៍ដោយ មិន​ទាន់​មាន​មន្ត្រី ACU ឬ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ណា​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា មនុស្ស​ទាំង​២​នាក់​នោះ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង ស្ថាប័នរដ្ឋ ឬ ក៍​ក្រុមហ៊ុន​ឯកជន ឬក៍​ពលរដ្ឋ​នោះ​នៅឡើយ​ទេ គ្រាន់តែ​តាម​ការ​កត់សម្គាល់​ឲ្យ​តែ​ខាង​មន្ត្រី ACU បញ្ជូន​មក​តុលាការ​គឺ​ច្បាស់​ជា​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​នៅឡើយ​ទេ នៅ​វេលា​ម៉ោង​៤​និង​៥៧​នាទី​រសៀល​ថ្ងៃ​ទី​០១ មីនា ២០១៧ ៕