ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រកាស​​មិន​អនុ​ញ្ញា​ឲ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​ពេល​មិន​គោរព​តាម​ការ​ណែនាំ​ ​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឥត​គិតថ្លៃ រយៈពេល​មួយ​ខែ​ហើយនឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ឥត​គិតថ្លៃ​រយៈពេល​០១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឥត​គិតថ្លៃ រយៈពេល​មួយ​ខែ​ហើយនឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​។

Picture

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ឥត​គិតថ្លៃ​រយៈពេល​០១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើក​ឡើង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) គឺជា​ផ្លូវ​ល្បឿន​លឿន ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ផ្លូវ​ដែល​តម្រូវ​ឱ្យ​បង់ប្រាក់​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​នេះ​។

Picture

ក្រសួង​បន្ត​ថា ក្នុង​ន័យ​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដល់​សាធារណជន​ឱ្យ​បាន​ទូលំទូលាយ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​វិនិយោគ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​សាធារណជន​ដែល​ជា​អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២​។

Picture

សូម​បញ្ជាក់​ជូន​ថា យានយន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ផ្លូវ​ល្បឿន​លឿន​រួម​មាន​៖ រថយន្ត​គ្រប់​ប្រភេទ​ដែល​មាន​ល្បឿន​អតិបរិមា​លើស​ពី ៧០​គ​.​ម​/​ម៉ោង (​កំណត់​ពី​រោងចក្រ​) និង​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៥០០cc ឡើង​ទៅ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​យក​ឱកាស​នេះ​ក្រើនរំលឹក​ដល់​សាធារណជន​សូម​មេត្តា​ចូលរួម​គោរព​បទបញ្ជា និង​សេចក្តីណែនាំ​នានា​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​ផ្លូវ​ល្បឿន​លឿន​មាន​សិទ្ធិ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​៕

Picture
Picture
Picture
Picture