រាជធានីភ្នំពេញ ៖ លោក គីម ជិនក្វាន់ ជាគ្រូធំមកពីកូរ៉េខាងត្បូង មានស្នាដៃល្អក្នុងការបង្ហាត់កីឡាករ-កីឡាការិនីកម្ពុជានៅក្នុងសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាអស់រយៈពេល១៦ឆ្នាំមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបំពាក់គ្រឿងឥស្សរិយយសមុនីសារាភណ្ឌថ្នាក់ធិបឌិន ជូនលោកជាការដឹងគុណ។
ពិធីបំពាក់គ្រឿងឥស្សរិយយសដល់លោកគ្រូគីម ជិនក្វាន់ នេះត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៣ កុម្ភៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ក្នុងឱកាសធ្វើសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំឡើងដោយនាយកដ្ឋានអប់រំកាយនិងកីឡា ។ នៅក្នុងឱកាសនោះក៏មានឥស្សរជនដែលមានស្នាដៃនៅក្នុងវិស័យកីឡាជាច្រើនទៀតក៏ទទួលបានការបំពាក់គ្រឿងឥស្សរិយយសនេះដែរ ៕
ចែករំលែកព័តមាននេះ