ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​ប្រពន្ធ​២០០០៛​ប្រពន្ធ​ថា​មិន​មាន​ស្រាប់តែ​…(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ជាប្ដីមានមុខរបរជាកម្មករសំណង់រកលុយបានតិចតួចស្ទើរទិញអង្ករហូបមិនបាន ហើយបានទៅផឹកស៊ីជាមួយមិត្តភក្តិ ឯប្រពន្ធបានតាមរករឿង និងហៅឲ្យទៅផ្ទះ ស្រាប់តែ…

រាជធានី​ភ្នំពេញ ៖ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មានកូន​រហូត​ដល់​ទៅ​៥​នាក់​នៅ​ក្នុង​បន្ទុក​ហើយ​បុរស​ជា​ប្ដី​មានមុខរ​បរជា​កម្មករ​សំណង់​រក​លុយ​បាន​តិចតួច​ស្ទើរ​ទិញ​អង្ករ​ហូប​មិន​បាន ចំណែក​ប្រពន្ធ​មិន​អាច​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ខាងក្រៅ​ដើម្បី​រក​លុយ​បាន​ទេ បាន​ត្រឹង​តែ​មើលថែ​កូន​ទាំង​៥​នាក់​នៅផ្ទះ​ប៉ុណ្ណោះ​។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្រឹប សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ផា​ន ភាន់  អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់  ចំណែក​ប្រពន្ធ​ឈ្មោះ  ឈឿ​ន សា​រុន អាយុ​៣៤​ឆ្នាំ មុខរប​នៅផ្ទះ  មានកូន​ចំនួន​៥​នាក់​ក្នុង​នោះ​កូនស្រី​២​នាក់ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ ។ នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្ដី​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត ពេល​នោះ​ប្រពន្ធ​បាន​ហៅ​ឲ្យ​ទៅ​ផ្ទះ​ជួយ​មើល​កូន​មើល​ផ្ទះ ព្រោះ​យប់​ហើយ​ប៉ុន្តែ​ប្ដី​មិន​ព្រមទៅ និង​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​២០០០​រៀល​ទិញ​ស្រា​ផឹក​បន្ត ប៉ុន្តែ​នាង​ប្រាប់​ថា មិន​មាន​លុយ​ឲ្យ​ទេ ទើប​ធ្វើ​ឲ្យ​លោក​ប្ដី​ខឹង​បង្ក​ជា​ជម្លោះ​កើតឡើង ហើយ​ប្ដី​បាន​ទាញ​ប៉ែល​វាយ​សំពង​ក្បាល​ប្រពន្ធ​បណ្តាល​ឲ្យ​បែក​ហូ​ឈាម​ស្រោច​ខ្លួន និង​ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដេរ​ចំនួន​៤​ថ្នេរ ។

នគរបាល​បាន​បន្ត​ទៀត​ថា ចំណែក​បុរស​ជា​ប្ដី​នោះ​បាន​កាន់​ដាវ​១​ដើម និង​នាំ​កូនស្រី​អាយុ​២​ឆ្នាំ​ម្នាក់​រត់​ចូល ទៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ និង​បាន​ដេក​នៅ​មាត់​អូរ​ក្នុង​ព្រៃ​នោះ​រហូត​ដល់​ភ្លឺ​លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ទើប​កម្លាំង នគរបាល​ប៉ុស្ដិ៍​កំ​បូល​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​កំ​បូល ហើយ​បុរស​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ផឹកស្រា​ស្រវឹង និង​វាយ​ប្រពន្ធ​មែន ចំណែក​ដាវ​ដែល​ខ្លួន​កាន់​រត់​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​គឺ​ទុក​សម្រាប់​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​ទេ គ្រាន់តែ​ចង់​ឲ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ​ប្ដី និង​ឲ្យ​ប្ដី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហឹ​ង្សា​រលើ​នាង​ប៉ុណ្ណោះ​ហើយ​ក្រោយ​ពេល​អប់រំ​រួច​ក៏​បាន​ឲ្យ​ជន​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដែរ ៕