ផ្សាររុងក្លឿក្លាយទៅជាស្ងាត់សូន្យឈឹងដោយសារថៃមិនចុះតម្លៃ
ខេត្តបន្ទាយមានជ័យ ៖ អាជីវករ និងកម្មករខ្មែរផ្អាកនាំត្រីចូលទៅផ្សាររុងក្លឿទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើឲ្យស្ពានព្រំដែកម្ពុជា-ថៃហាក់ស្ងប់ស្ងាត់…
ខេត្តបន្ទាយមានជ័យ ៖ អាជីវករ និងកម្មករខ្មែរផ្អាកនាំត្រីចូលទៅផ្សាររុងក្លឿទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើឲ្យស្ពានព្រំដែកម្ពុជា-ថៃហាក់ស្ងប់ស្ងាត់…
ខេត្តបន្ទាយមានជ័យ ៖ អាជីវករ និងកម្មករខ្មែរផ្អាកនាំត្រីចូលទៅផ្សាររុងក្លឿទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើឲ្យស្ពានព្រំដែកម្ពុជា-ថៃហាក់ស្ងប់ស្ងាត់ខុសសព្វមួយដងតែភ្ញៀវជាតិ និងអន្តរជាតិឆ្លងទៅមកជាធម្មតា ។ តាមទីតាំងលើកដាក់ត្រីចំនួន៣កន្លែងនៅក្រុងប៉ោយប៉ែតបានស្ងាត់ស្ងៀមសូន្យឈឹងមិនដំណើរការអ្វីសោះឡើយ ហើយរទេះ និងខេងដឹកត្រីក៏ត្រូវបានទុកចោលព្រោងព្រៀត ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលើស្ពានព្រំដែនកម្ពុជា-ថៃដែលជាធម្មតាព្រឹកឡើងតែងតែឃឃើញរទេះតូចធំដឹកត្រីរស់ និងប្រហុកជាហូរហែមិនដាច់ក្នុង១ថ្ងៃៗមិនក្រោមជាង១០តោននោះ នៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០១៧ ត្រូវបានអាជីវករ និងកម្មករផ្អាកដំណើរការហើយ ។
តាមប្រភពពីសមត្ថកិច្ចនៅច្រកទ្វារនិយាយថា អាជីវករផ្អាកការនាំចូលត្រីទៅថៃដោយសារគយថៃទារថ្លៃផាស៊ីថ្លៃពេក ដោយក្នុង១ខេងចំនួន១.៣០០បាតឯណោះ ។ យោងតាមលោក អ៊ុំ រាត្រី អភិបាលរងខេត្តដែលបានមានប្រសាសន៍ក្នុងជំនួបប្រជុំជាមួយភាគីថៃនៅស្រុកអារញ្ញកាលពីពេលកន្លងមកដែលថា ការនាំចូលត្រីពីកម្ពុជាទៅថៃ និងមានដំណោះស្រាយក្នុងកម្រិតណាមួយដែលភាគីទាំង២អាចទទួលយកបាននោះ ទីបំផុតភាគីថៃនៅបន្តទារថ្លៃផាស៊ីខ្ពស់កប់ពពកដដែល ។ អាជីវករនាំត្រីចូលទៅប្រទេសថៃលោក សាយ ស៊ីយ៉ូត មានទីលំនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រាប់កោះសន្តិភាពឱ្យដឹងថា ការផ្អាកនាំត្រីចូលទៅថៃដោយសារខាងគយថៃទារថ្លៃផាស៊ីថ្លៃកប់ពពកពេក ដែលមិនអាចឲ្យលោករកស៊ីរបរនេះបានទៀតទេ ។
លោកបន្តថា ចាប់តាំងពីមានការតវ៉ាលើកទី១មក ពោលចាប់តាំងពីគយថៃបានតម្លើងថ្លៃផាស៊ីពី១ខេង៣០០បាត ទៅ៥០០បាត លោកខាតបង់ជាង១០លានរៀល ។ លោកបន្តទៀតថាបច្ចុប្បន្នដោយសារតែអាណិតដល់កម្មករជាង៤០នាក់អត់ការងារទើបចេះតែបន្តអាជីពនេះ បើទោះជាចំណេញតិចតួចក៏ដោយ ។
លោកបញ្ជា់ថាការផ្អាកនាំត្រីចូលទៅថៃទី១ដោយសារថៃទារផាស៊ីថ្លៃកប់ពពកពេក, ទី២ដោយសារការប្រមូលទិញត្រីនៅដងទន្លេសាបពុំសូវបាន ហើយត្រីក៏ឡើងថ្លៃទៀត ។ អាជីវករដដែលនេះបញ្ជាក់ថា ដ៏រាបណាគយថៃមិនបញ្ចុះផាស៊ីមកក្នុងតម្លៃដើមទេ គាត់និងអាជីវករផ្សេង និងផ្អាកការនាំត្រីទៅចូលទៅដីថៃទាំងស្រុងតែម្តង ៕
ចែករំលែកព័តមាននេះ