ការចរចារវាងឡាវ និងកម្ពុជា មិនទាន់ជាផ្លូវការ
ខេត្តស្ទឹងត្រែង ៖ ការជួបប្រជុំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ បានធ្វើឡើងនៅសេពៀនទឹកដីឡាវ ដែលភាគីកម្ពុជាតំណាងដោយលោក ដួង ពៅ អភិបាលរងខេត្ត រួមតំណាងមេបញ្ជាការរង
ខេត្តស្ទឹងត្រែង ៖ ការជួបប្រជុំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ បានធ្វើឡើងនៅសេពៀនទឹកដីឡាវ ដែលភាគីកម្ពុជាតំណាងដោយលោក ដួង ពៅ អភិបាលរងខេត្ត រួមតំណាងមេបញ្ជាការរង
ខេត្តស្ទឹងត្រែង ៖ ការជួបប្រជុំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ បានធ្វើឡើងនៅសេពៀនទឹកដីឡាវ ដែលភាគីកម្ពុជាតំណាងដោយលោក ដួង ពៅ អភិបាលរងខេត្ត រួមតំណាងមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត និងកងកម្លាំងមួយចំនួនទៀត។ ដោយឡែកភាគីឡាវតំណាងដោយអាជ្ញាធរខេត្តអត្តពឺ។
តាមការឱ្យដឹងពីទាហានការពារព្រំដែនកម្ពុជាមកថា ទាហានឡាវក្នុងមួយ ខ ចំនួន៥៥នាក់ដែលបានដាក់ពង្រាយកម្លាំងនៅលើដីកម្ពុជា ត្រូវបានដកថយទៅយ៉ាងស្ងាត់ស្ងៀម ដោយបន្សល់រណ្តៅត្រង់សេ៣៣ រណ្តៅលើដីកម្ពុជា និងក្រដាស់ផែនទីគូសរៀបរាប់ដាក់គោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។ ដោយឡែកទាហានឡាវនៅខ្សែបន្ទាត់តាមព្រំដែនឡាវទឹកដីរបស់ខ្លួននៅបន្តឈរជើងត្រៀមរារាំងបន្តដដែល។
ក្រោយជំនួបតាមការកំណត់ថ្ងៃទី២៧ កុម្ភៈ នេះ ភាគីទាំងពីរកម្ពុជា-ឡាវនៅចំណុចសេពៀន ទឹកដីភាគីឡាវនោះ អាជ្ញាធរ និងទាហានឡាវ បានស្នើឱ្យកម្ពុជាបញ្ឈប់ការឈូសឆាយរង់ចាំជជែកបន្ត តែភាគីកម្ពុជាឆ្លើយតបទៅថា កម្ពុជាមិនអាចបញ្ឈប់បានទេ ព្រោះការសាងសង់ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន គឺស្ថិតនៅលើដីកម្ពុជា ដូច្នេះកម្ពុជាមិនអាចបញ្ឈប់ការសាងសង់លើដីរបស់ខ្លួនបានឡើយ។
ទោះយ៉ាងណា ជំនួបនោះមិនបានមិនបានលទ្ធផលល្អប្រសើនោះទេ។ បច្ចុប្បន្នស្ថានការបញ្ហាព្រំដែនបានស្ងប់ស្ងាត់បន្តិច ទាហានឡាវបានដកពីដីកម្ពុជាមែន ប៉ុន្តែទាហានកម្ពុជាបន្តការពារបូរណទឹកកម្ពុជាតាមបន្ទាត់ព្រំដែនដដែល។
មន្ត្រីនគរបាលការពារព្រំដែនវរ៧០១ ប្រចាំព្រំដែនកម្ពុជាឱ្យដឹងនៅព្រឹកថ្ងៃទី១ មីនា ២០១៧នេះថា គ្រឿងចក្រកងវិស្វកម្មមិនទាន់ដំណើរបន្តនៅឡើយទេ ។ ចំណែកកងរាវមីនបន្តរុករកទៅដដែល រីឯទាហានឡាវបានដកចេញពីដីកម្ពុជាទៅដែរ ខណៈទាហានកម្ពុជានៅតែបន្តឈរជើងការពារដែនដីរបស់ខ្លួនជាធម្មតា។
គួរបញ្ជាក់ថា មុនពេលទាហានឡាវដកពីដីកម្ពុជា ពួកគេបានជីករណ្តៅត្រង់សេ ត្រៀមក្នុងគោលគំនិតមិនល្អមកលើកម្ពុជា តែកម្ពុជាដឹងគ្រប់រាល់សកម្មភាពដែលទាហានឡាវប្រព្រឹត្តនៅលើដីកម្ពុជា តែភាគីកម្ពុជាមានការអត់ធ្មត់ខ្ពស់ក្នុងការរាប់អានសម្ព័ន្ធភាពជាមិត្តរវាងប្រទេសភូមិផងក្បែរគ្នា៕
ចែករំលែកព័តមាននេះ