ក្មេង-ចាស់២នាក់ស្លាប់ដោយសារលង់ទឹក ២ករណីផ្សេងគ្នានៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកស្លាប់ចំនួន០២លើក នៅកន្លែងផ្សេងគ្នា ដែលម្នាក់ជាមនុស្សចាស់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកស្លាប់ចំនួន០២លើក នៅកន្លែងផ្សេងគ្នា ដែលម្នាក់ជាមនុស្សចាស់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកស្លាប់ចំនួន០២លើក នៅកន្លែងផ្សេងគ្នា ដែលម្នាក់ជាមនុស្សចាស់ស្រវឹងស្រាទៅដាក់មង និងម្នាក់ទៀតជាកូនក្មេងអាយុ០២ឆ្នាំ ឪពុកកំពុងតែដេកលក់ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ករណីទីមួយបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត នៅបឹងទន្លេសាប ត្រង់ចំណុចជ្រោយកំបុត ដែលបុរសម្នាក់ស្រវឹងស្រា បានអុំទូកទៅរាយមង សង្ស័យខ្យល់គបានធ្លាក់ទឹក លង់ស្លាប់ពេញមួយយប់ លុះវេលាម៉ោង១៧និង៣០នាទីល្ងាច ទើបបងប្អូនរាវរកសាសពឃើញ ។ ជនរងគ្រោះឈ្មោះជា ប៊ុននាងភេទប្រុស អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះរិទ្ធ បុណ្យ អាយុ៣៣ឆ្នាំ មានកូន០៣នាក់ ប្រុស០២នាក់ ហើយកូនប្រុសបងបានបួសជាសង្ឃ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ។
ចំណែកករណីមួយទៀតបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ដែលក្មេងស្រីអាយុ០២ឆ្នាំម្នាក់បានលង់ទឹកស្រះ នៅខាងក្រោយផ្ទះស្លាប់ ខណៈពេលដែលម្ដាយមិននៅផ្ទះ ឯឪពុកដេកលក់ទុកឲ្យកូនលេងក្រោមផ្ទះ ។ រហូតដល់ម៉ោង១រសៀលទើបភ្ញាក់ឡើង មិនឃើញកូនក៍ដើររកស្រាប់តែឃើញនៅក្នុងស្រះទឹកទៅវិញ លុះពេលស្រង់មកបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្មេងរងគ្រោះឈ្មោះអ៊ុន ផល្លី ភេទស្រី អាយុ០២ឆ្នាំ ម្ដាយឈ្មោះសន សុក អាយុ៣៨ឆ្នាំ និងឪពុកឈ្មោះអ៊ុន ធា អាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សារ ស្រុកក្រគរ ។
ករណីទាំងពីរខាងលើនេះបានកើតមានឡើងជាច្រើនលើកច្រើនសារមកហើយនៅខេត្តពោធិ៍សាត់ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺក្មេងតូចមិនទាន់ដឹងអី ហើយឪពុកម្ដាយធ្វេសប្រហែស ៕
ចែករំលែកព័តមាននេះ