ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ស្ទើរ​លោះ​ព្រលឹង​គ្រប់​ៗ​គ្នាទាំងកណ្តាលអធ្រាត្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​សម្លេង​ផ្ទុះអាវុធ​លាន់ឮ​កក្រើក​ផ្ទួន​ៗ​គ្នា​ចំនួន​៣​គ្រាប់​បាន​ផ្ទុះ​ឡើង​ទាំង​កណ្តាល​យប់​អធ្រាត្រ​នៅ​ក្នុង​ខណ្ឌចំការមន ដែល​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​​​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ស្នូរ​សម្លេង​ផ្ទុះអាវុធ​លាន់ឮ​កក្រើក​ផ្ទួន​ៗ​គ្នា​ចំនួន​៣​គ្រាប់​បាន​ផ្ទុះ​ឡើង​ទាំង​កណ្តាល​យប់​អធ្រាត្រ​នៅ​ក្នុង​ខណ្ឌចំការមន ដែល​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​​​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ក្រោយ​ពី​ក្រុម​អ្នក​ផឹកស៊ី​មួយ​ក្រុម​បាន​ទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹកស៊ី​នោះ ។ ករណី​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ខាង​មុខ​ផ្ទះ​បោក​អ៊ុត​មួយ​កន្លែង ផ្លូវ​លេខ​១០៥(​ផ្លូវ​មាត់​ប្រឡាយ​)​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហ​តុ​គេ​បានឃើញ​មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​ពី​៥​ទៅ​៦​នាក់​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុងផ្ទះ​បោក​អ៊ុត​សំលៀក​​បំពាក់​ខាងលើ​តាំងពី​ពេល​ល្ងាច​មក​ម្ល៉េះ ដោយ​មាន​សម្លេង​និយាយ​ស្រែក​ហោ​កញ្ជ្រៀវ​យ៉ាង​ទ្រហឹង​អ៊ឺ​ង​កង​ធ្វើ​ឱ្យ​មានការ​រំ​ខាង​ដល់​អ្នក​ជិតខាង​យ៉ាង​ខ្លាំង​ផង​ដែរ ។ រហូត​​មក​ដល់​កណ្តាលអធ្រាត្រ​ទំនងជា​មាន​ទំនាស់​ពាក្យ​សំដី​រវាង​គ្នា និង​គ្នា​នោះ ក៏​ស្រាប់តែ​បានឮ​សម្លេង​ផ្ទះ​អាវុធ​នៅ​ក្នុងផ្ទះ​ចំនួន​២​គ្រាប់ ហើយ​បន្តិច​ក្រោយមក​ក៏​បានឃើញ​បុរស​​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​ដើរ​ចេញ​មក​ខាងក្រៅ​បាញ់​មួយ​គ្រាប់​ឡើង​លើ​ថែម​ទៀត រួច​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ផ្ទុះអាវុធ​ផ្ទួន​ៗ​គ្នា​លាន់ឮ​កក្រើក​ស្បៃ​រាត្រី​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច និង​តក់ស្លុត​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​សុវត្ថិភាព​កា​រស់នៅ​របស់​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ស្លូត​ត្រង់នោះ​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់​ទាំង​កណ្តាល​យប់​អធ្រាត្រ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​នេះ​ដែរ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​កាន់​លោក​មេ​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣​ដែរ​តែ​លោក​តម្រូវ​ឱ្យទៅ​រង់ចាំ​ជួប​មន្ត្រី​នគរបាល​ម្នាក់​ទៀត​ដោយ​បាន​ប្រាប់​ថា «​លោក​ជាប់រវល់​ដេក​បន្តិច​» ៕