ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​អង្គរជុំ និង​ស្រុក​ស្រីស្នំ បាន​ទទួល​អំណោយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀម​

ខេត្តសៀមរាប​៖ លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀម​រាប និងសហការី ​កាលពី​​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០២២​ បាន​អ​ញ្ជី​ញជួប​សំណេះសំណាល និងនាំ​យក​អំណោយ​មនុស្សធម៌​ ​​ជូន​ដល់​គ្រួ​សាររង​គ្រោះ​ចំនួន៤៨៥​គ្រួសារ ក្នុង​នោះ​នៅ​ស្រុក​អង្គរជុំ ចំនួន ១៣២​គ្រួសារ និង​ស្រុក​ស្រីស្នំ ចំនួន​៣៥៣​គ្រួសារ​។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សុខទុក្ខ​និង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ សម្ដេច​ទាំង​ទ្វេ​តែង​គិតគូរ​ខ្ពស់​បំផុត និង​មុនគេ​បង្អស់​ចំពោះ​សុខទុក្ខ​ប្រជា​ល​ពេល​រដ្ឋ​គ្រប់​រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពូជ​សាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបានបន្ត​ថា​ អំណោយ​មនុស្សធម៌​ដែល​នាំ​មក​ជូន​នា​ពេល​គឺ​អាច​ជួយ​សម្រាលទុក្ខ​លំ​បាល​របស់​លោកយាយ លោកតា បងប្អូន បាន​មួយ​រយៈ​ខ្លី ក៏​ពិតមែន តែ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្ត​ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល និង​កាកបាទក្រហម​កម្ពុជា ដែល​ជា​និច្ចកាល​តែងតែ​នៅ​ជាមួយ​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​យើង​ជា​និច្ច​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក៏បាន​អំពាវនាវ​ដល់​លោកយាយ លោក តា បងប្អូន​ប្រជា​ពលរ​​ដ្ឋ​សូម​ទៅ​ទទួលយក​នូវ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បន្ត​ទៀត ដើម្បី​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ព្រោះ​ជាស​កល ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង នៅ​តែ​ព្រួយ បារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំ​នេះ​នៅឡើយ​។

អំណោយ​មនុស្សធម៌​បាន​ផ្ដល់​ជូន​ក្នុង​១​​គ្រួសារ​ទទួល​បាន​៖ អង្ករ​៣០​គីឡូ​ក្រាម មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​១ កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។

បន្ទាប់​ពី​ជួប​សំណេះ​សំ​ណាល និង​ប្រគល់​អំណោយ​មនុស្សធម៌​ជូន​លោក យាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​រួច ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុងស្រុក អង្គរជុំ ស្រុក​ក្រឡាញ់ និង ស្រុក​ស្នំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ