ខេត្ដកំពត ៖ កំពតគឺជាខេត្ដមួយជាប់ឆ្នេរសមុទ្រមិនសូវព្រួយបារម្ភទេពីរឿងខ្វះទឹកភ្លៀងធ្វើស្រែចំការ ប៉ុន្ដែនៅឆ្នាំ២០១០ នេះការប្រែប្រួលអាកាសធាតុចម្លែកបន្ទាប់ ពីក្ដៅខ្លាំងគ្មានភ្លៀងធ្លាក់មួយមេសោះធ្វើឱ្យប្រជាកសិករខ្វល់ខ្វាយពីរឿងគ្មានទឹកធ្វើស្រែចំការ។ គ្រោះរាំងស្ងួតដែលអូសបន្លាយមកដល់ខែមិថុនានេះធ្វើឱ្យកសិករនៅតែមិនទាន់បានសាបព្រោះទេ ហើយអាកាសធាតុនៅតែក្ដៅខ្លាំងនោះ ទើបប្រជាពលរដ្ឋនៅឃុំកន្ថោរខាងជើងស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋនៅឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាសនាំគ្នារៀបចំធ្វើពិធីនិមន្ដព្រះសង្ឃចំរើនព្រះបរិត្ដ និងប្រគំភ្លេងពិណពាទ្យថ្វាយអារក្សអ្នកតាបន់ស្រន់សុំសេចក្ដីសុខ និងសុំម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាឱ្យមានភ្លៀងធ្លាក់ងាយស្រួលដល់អ្នកស្រុកប្រកបរបរកសិកម្ម ។
លោកតាព្រហ្ម យិន អាយុ៦៨ឆ្នាំ ជាអ្នករៀបចំពិធីថ្វាយអារក្សអ្នកតាសុំទឹកភ្លៀងបានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន២ភូមិនៅឃុំផ្សេងៗគ្នាបាននាំគ្នាធ្វើពិធីបួង សួងសុំទឹកភ្លៀងដោយនិមន្ដព្រះសង្ឃចំរើនព្រះបរិត្ដ និងប្រគំភ្លេងថ្វាយអារក្សអ្នកតានាមជីកអន្ទង់ ។ អ្នកភូមិតែងតែធ្វើពិធីនេះមិនដែលខានឡើយ ដើម្បីសុំសេចក្ដីសុខ តែដោយឡែកឆ្នាំនេះចូលដល់រដូវវស្សាទៅហើយគ្មានភ្លៀងធ្លាក់សោះធ្វើឱ្យអ្នកភូមិមិនទាន់បានសាបព្រោះក៏ផ្ដួចផ្ដើមនាំគ្នាធ្វើពិធីបួងសួងសុំសេចក្ដីសុខនិងលេងភ្លេងថ្វាយអារក្សអ្នកតាសុំឱ្យមានភ្លៀងធ្លាក់។
លោកតាព្រហ្ម យិន បន្ដថា ការលេងភ្លេងថ្វាយអារក្សនេះក៏មានអ្នកស្នងរូប តាជីកអន្ទង់ចូលសណ្ឋិតដែរ ។ អ្នកភូមិដែលចូលរួមបានសួរអ្នកស្នងរូបថាតើថ្ងៃណា ទើបភ្លៀងធ្លាក់ ? ហើយមូលហេតុអ្វីបានជាមិនមានភ្លៀង ។ អ្នកឆ្លើយចេះតែឆ្លើយអ្នកសួរចេះតែសួរ ដែលនេះជាទំនៀមទំលាប់មួយរបស់អ្នកស្រុក ។
លោកហេង វន្ថា អភិបាលរងខេត្ដកំពត មានប្រសាសន៍ប្រាប់កោះសន្ដិភាពថា ខេត្ដកំពតជួបគ្រោះរាំងស្ងួតដូច្នេះមិនទាន់មានប្រជាពលរដ្ឋណាបានសាបព្រោះទេ ។ ការរាំងស្ងួតនេះធ្វើឱ្យអ្នកផលិតអំបិលមានចំនួនកើនឡើង តែអ្នកធ្វើស្រែចំការកំពុងខ្វល់ខ្វាយពីការបង្កបង្កើនផល ៕
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Thailand បាននិយាយថា តម្លៃដី និងខុនដូជាមធ្យមក្នុង...
ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យរបើកដំបូលរងការខូចខាតអស់ទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ...
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ (ដែលជាទំនៀមទំលាប់របស់ប្រទេសខាងក្រៅ) នោះ សម្រាប់ពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើតាមគ្នាប្រមាណជាង...
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខក្បែរកាំជណ្តើរនៅក្នុងផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា...
ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានច្នៃរំសេវផាវធ្វើគ្រាប់បែក សម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួស...
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពីបទរំលោភលើទំនុកចិត្តរួចមក ស្រាប់តែពេលថ្មីៗនេះបែកធ្លាយ...
ខេត្តរតនគិរី ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានសម្រេចប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ...
ប្រទេសថៃ ៖ រត់ភៀសខ្លួ្នដោយឆ្លងទន្លេមេគង្គទៅត្រើយខាងប្រទេសឡាវ អ្នកជេរប្រមាថស្ដេចថៃ២នាក់ ទើបត្រូវបានរកឃើញស្លាប់ ហើយអ្នកទី៣នៅបាត់ខ្លួន ចាប់តាំងពី...
នៅក្នុងសុត្តន្តបិដកដែលមានឈ្មោះថា សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីតួនាទីរបស់ស្វាមីល្អជាស្វាមីដែលចេះឱ្យអភ័យដល់ភរិយា និងបដិបត្តិចំពោះតួនាទីរបស់...
បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់១០០លានរៀល ទៅដល់ដៃអតិថិជនចំនួន២នាក់ ដែលឈ្នះរង្វាន់ធំដូចគ្នាក្នុងថ្ងៃតែមួយកាលពីសប្ដាហ៍កន្លងទៅ ឥឡូវនេះមានអតិថិជន...