ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹងនាំថ្នាំវ៉ាក់សាំងជំងឺមហារីក និងទឹកនោមផ្អែម ពី​គុយបា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អំឡុងពេលបំពេញទស្សនកិច្ច នៅគុយបា សម្តេចតេជោ ហ៊ុន សែន បានចាត់ឱ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល…

ភ្នំពេញ៖ អំឡុងពេលបំពេញទស្សនកិច្ច នៅគុយបា សម្តេចតេជោ ហ៊ុន សែន បានចាត់ឱ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទាក់ទង​ជាមួយមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា របស់គុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការនាំចូល រឺផលិតថ្នាំ​វ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែម មកកាន់កម្ពុជា។

វិធានការនេះ ត្រូវបាន​មស្តេចតេជោ ហ៊ុន សែន លើកឡើង ក្នុងពេលសម្តេច អញ្ជើញ​ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា នៅប្រទេសគុយបា នាថ្ងៃទី២៥ ខែកញ្ញា​នេះ​។

សម្តេច​តេជោ ហ៊ុន សែន ​បញ្ជាក់ថា ការធ្វើទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា គុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែម មកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រោះថា កម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះ ខ្ពស់។ 

ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា របស់គុយបា បានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយសន្យាថា នឹងបន្តសហការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាកចេញពីអាមេរិក កាលពីថ្ងៃទី២៣កញ្ញា សម្តេច​តេជោ បានបន្តដំណើរទស្សនកិច្ច នៅប្រទេសគុយបា ដែលស្ថិតនៅ​ជាប់សហរដ្ឋអាមេរិក ខណ្ឌចែកដោយ​សមុទ្រ​។

បន្ទាប់ពីចាកចេញពី​គុយបា នៅថ្ងៃទី២៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានបន្ត​បេសកកម្ម​ នៅប្រទេសជប៉ុន ដើម្បីចូលរួម​ពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី ​លោក ស៊ីនហ្សូ អាបេ។

តាមគម្រោង សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិលត្រឡប់​មកដល់​ភ្នំពេញវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ