ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៣ បន្ទាប់​ពី​បញ្ចប់​ជំនួប​កំពូល​ទ្វេរ​ភាគី

1 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ជំនួប​កំពូល​ទ្វេរ​ភាគី​រួច​មក សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធានាធិបតី​គុយ​បា ក៏​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី

ប្រទេស​គុយ​បា ៖ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ជំនួប​កំពូល​ទ្វេរ​ភាគី​រួច​មក សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធានាធិបតី​គុយ​បា ក៏​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ៖

ទី​១- អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​សាធារណរដ្ឋ​គុយ​បា ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាមួយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហូ​សេ អាង​ហ្គេ​ល ព័រ​រាល់ មី​រ៉ា​ន់​ដា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សាធារណរដ្ឋ​គុយ​បា​។

ទី​២- ផែនការ​សហប្រតិបត្តិការ​រវាង​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​គុយ​បា និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ហេ​ឡា​ដូ ផេ​ណា​ល់​ប៊ែ​រ ព័រ​តា​ល់ អនុរដ្ឋមន្ត្រី​ទី​មួយ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​គុយ​បា ជាមួយ​ឯកឧត្តម អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី​៣- អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ឧត្តម​សិក្សា​ទំនាក់ទំនង​អន្តរជាតិ នៃ​សាធារណរដ្ឋ​គុយ​បា និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​រវាង​ឯកឧត្តម អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ឯកឧត្តម រ៉​ហេ​លី​អូ ស៊ី​រ៉ា ឌី​យ៉ា​ស ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​បរទេស​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​គុយ​បា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ