ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដាក់​កម្រងផ្កា​​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​គុយ​បា

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈ ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​

ប្រទេស​គុយ​បា ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈ ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយ​បា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​រដ្ឋធានី​ហា​វ៉ា​ណា ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​។

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​គុយ​បា ឯកឧត្តម Jose Marti នៅ​វិមាន Jose Marti Memorial ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា​។

ជាមួយនឹង​កម្រងផ្កា​ដែល​ចារឹក​អក្សរ នៃ​ការ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លំឱនកាយវាចា​ចិត្ត​គោរព​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរស​គុយ​បា ដែល​បាន​ធ្វើការ​ពលី​កម្ម​សាច់​ស្រស់​ឈា​.​ម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ ពី​ការ​គាបសង្កត់​នៃ​សត្រូវ​ឈ្លានពាន រហូត​គុយ​បា ទទួល​បាន​នូវ​ឯករាជ្យ​ភាព ស្ថេ​រ​ភាព និង​ការ​កសាង​ប្រទេស រហូត​មក​ដល់​បច្ចុប្បន្ន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ