ស្រុកព្រៃនប់ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្សម្នាក់បានស្លា.ប់បាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួស នៅក្នុងហេការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នា នៅលើផ្លូវជាត់លេ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចមូលដ្ឋានស្រុក បានអោយដឹងថា មនុស្សម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៥-១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង រវាងម៉ូតូ០១គ្រឿង ម៉ាក HONDA WINNER ពណ៌ក្រហម គ្មានផ្លាកលេខ ភ្នំពេញ-ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ម៉ៅ ហំ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកជាមួយម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-4092 ទិសដៅស្របគ្នា បើកបរដោយឈ្មោះ GUPTA DIMESH (ជនជាតិឥណ្ឌា) ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចក៏បានខ្ទាតចូលរថយន្ដ០១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ 2B-9674 ដែលមានទិសដៅផ្ទុយគ្នា បើកបរមានឈ្មោះ យ៉ែន វៀត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យឈ្មោះ ម៉ៅ ហំ អ្នកបើកបរម៉ូតូម៉ាក HONDA WINNER (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ GUPTA DIMESH (ជនជាតិឥណ្ឌា) ភេទប្រុស អ្នកបើកបរម៉ូតូម៉ាក HONDA DREAM រងរបួស។

ចំណែកករណីទី២វិញ ស្រុកព្រៃនប់ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក Ford (ដឹកភ្ញៀវ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Y-០១៩៩ ទិសដៅព្រះសីហនុ-ភ្នំពេញ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកបើកបរ ឈ្មោះ ស៊ុយ ភារី ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិកំពុងស្ទោង ឃុំចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ បានប៉ះបុកជាមួយរថយន្ត០១គ្រឿង ម៉ាក Hilux Revo ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២D-៤៥៩០ ទិសដៅស្របគ្នា ដែលមានអ្នកបើកបរឈ្មោះ សុខ មាន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ និងបានទៅបុកម៉ូតូ០១គ្រឿងទៀត ម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១J-៧០៥៧ ទិសដៅបញ្ច្រាស់គ្នា ដែលមានអ្នកបើកបរឈ្មោះ ឈឹម ស្រីលក្ខណ ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះ បានបណ្តាលអោយអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនផ្សាអូរចំណារ។

បច្ចុប្បន្ន វត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងអធិការនគរបាលស្រុកព្រៃនប់ យកទៅរក្សាទុកបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ