ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ដ​អា​សេ ​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ដែល​ប្រព្រឹត្ដ​ខុសច្បាប់​សាសនា

7 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា លោក​Herizal Bin Yunus អាយុ​២៧​ឆ្នាំ បាន​សន្លប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​វាយ​ចំនួន​៨​រំពាត់ នៅ​ចំពោះ​មុខ​មហាជន​ក្បែរ​វិហារ​មួយ​ក្នុង​ក្រុង​បាន់​ដា​អា​សេ

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា លោក​Herizal Bin Yunus អាយុ​២៧​ឆ្នាំ បាន​សន្លប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​វាយ​ចំនួន​៨​រំពាត់ នៅ​ចំពោះ​មុខ​មហាជន​ក្បែរ​វិហារ​មួយ​ក្នុង​ក្រុង​បាន់​ដា​អា​សេ ខេត្ដ​អា​សេ ដែល​មាន​ពលរដ្ឋ​មូ​ស្ល៊ី​ម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។

បន្ទាប់​មក អាជ្ញាធរ​បាន​សែង​បុរស​រូប​នេះ​ទៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា គេ​នៅ​មាន​សុខភាព​ល្អ​ទេ ។ បន្ទាប់​មក លោក​Herizal ត្រូវ​បាន​សែង​ទៅ​វេទិកា​ទទួលទោស​ជា​ថ្មី និង​ទទួល​ការ​ដាក់​ទណ្ឌកម្ម​បន្ដ​ចំនួន​១៤​រំពាត់​ទៀត​រហូត​គ្រប់​២២​រំពាត់ តាម​ច្បាប់​សាសនា​Shasia ពី​បទ​មាន​កំហុស​រស់នៅ​ជាមួយ​ស្ដ្រី​ដែល​មិន​ទាន់​រៀប​ការ ។

លោក ​Herizal ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​៨​នាក់ ដែល​ទទួលទោស​វាយ​នឹង​រំពាត់​នៅ​មុខ​មហាជន កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ពី​បទ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​សាសនា ។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ទី​សាធារណៈ បាន​កើត​មាន​ជា​ប្រចាំ​នៅ​អា​សេ​ពី​បទ​ប្រព្រឹត្ដ​ខុសច្បាប់​ដូច​ជា ការ​ភ្នាល់​ល្បែង​ស៊ី​សង ទទួលទាន​គ្រឿង​ស្រវឹង និង​រួមរ័ក​ជាមួយ​មនុស្ស​ភេទ​ដូច​គ្នា​ជាដើម ។

ខេត្ដ​អា​សេ ស្ថិត​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ភាគ​ពាយ័ព្យ​ប្រទេស ចាប់ផ្ដើម​ប្រើ​ច្បាប់​Sharia ក្រោយពី​ក្លាយជា​តំបន់​ស្វយ័ត​នៅ​ឆ្នាំ​២០០១ ៕