ខេត្តកំពត ៖ ក្រុមអ្នកនេសាទសមុទ្រនៅក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ជាច្រើនគ្រួសារបានជិះទូករបស់ខ្លួនមកឡើងនៅមុខសាលាខេត្តតាំងពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ ដើម្បីសុំឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ដល់ពួកគាត់ដែលមានសំណូមពរចំនួនពីរចំណុចគឺ ៖
ទី១-សុំឲ្យទូកនេសាទទាំងអស់មិនថា អ្នកនេសាទខ្មែរ ឬអ្នកនេសាទវៀតណាមទេហើយក៏មិនប្រកាន់ទីតាំងកន្លែងនេសាទដែរ សុំឲ្យអាជ្ញាធរខេត្តជួយមានវិធានការកុំឲ្យមានអ្នកធ្វើនេសាទដោយឧបករណ៍ឆក់តទៅទៀត ។
ទី២-សុំឲ្យអាជ្ញាធរខេត្តជួយមានវិធានការបញ្ឈប់ការអូសគូររបស់ទូកនេសាទវៀតណាម បើអូសទូកតែមួយដូចទូកអ្នកនេសាទខ្មែរមិនមានបញ្ហា ប្រើឧបករណ៍ល្មើសច្បាប់គឺទូកមងឆក់ ។ ចំណុចទីតាំងអូសពួកគាត់មិនប្រកាន់ទីតាំងទេតែសុំកុំឲ្យអូសគូរ និងប្រើឧបករណ៍មងឆក់ ។
រហូតមកដល់ម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ ពួកគាត់ពុំទាន់បានជួបជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តដើម្បីទទួលដោះស្រាយនូវសំណូមពររបស់ពួកគាត់នៅឡើយទេ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>




ចែករំលែកព័តមាននេះ