រាជធានីភ្នំពេញ ៖ មកទល់ពេលនេះស្ថានភាពជំងឺរបស់កីឡាករប្រដាល់ល្បីឈ្មោះ ឈិន ក្វាន់ង៉ុយ កាន់តែមានសភាពធ្ងន់ធ្ងរ ទោះជាក្រុមគ្រូពេទ្យបានជួយសង្គ្រោះក៏នៅតែអះអាងថា លោកគ្រាំថ្លើមកម្រិតគួរឱ្យបារម្ភ ដែលអាចនឹងប្រឈមការវះកាត់ ។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពេលស្ថានភាពជំងឺធ្វើទុក្ខមានអាការកម្រើកឡើងវិញ ។
លោក ឈិន ក្វាន់ចៃ ជាឪពុកបានអះអាងថា មកទល់ថ្ងៃនេះ កីឡាករ ឈិន ក្វាន់ង៉ុយ កំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយទេ ដោយមិនទាន់ច្បាស់ថា នឹងទទួលបានការ
អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនោះផង ដោយសារតែថ្លើមរបស់លោកត្រូវបានប្រកាសថា មានឈាមកកខ្លាំង ។ លោកមានរបួសក្រោយឡើងប្រកួតជាមួយកីឡាករ វ៉ាន់ ចាន់វ៉េត ដោយត្រូវ វ៉ាន់ ចាន់វ៉េត ទាត់ឱ្យជាំថ្លើម ឬគ្រាំថ្លើម ដែលត្រូវការការព្យាបាលយ៉ាងណាដើម្បីរំលាយឈាមកកនោះចេញ ។ លោកថា ឈិន ក្វាន់ង៉ុយ ចាប់ផ្ដើមចុកណែនទ្រូង ហើយក្រោយពេលស្កែន គឺឃើញមានឈាមកកនៅក្នុងថ្លើមដែលអាចនិយាយបានមួយផ្នែកក្នុងថ្លើមរបស់លោក គឺមានបែកសរសៃ បណ្ដាលឱ្យមានឈាមកកធ្វើទុក្ខ។
លោកថា ក្រោយពេលរបួសភ្លាម គ្រូពេទ្យបានតាមដានសភាពជំងឺរបស់ក្វាន់ង៉ុយ ប៉ុន្តែដោយសារតែកម្រិតនៃធ្វើទុក្ខកាន់តែពិបាកទ្រាំ ទើបសម្រេចចិត្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយខាងពេទ្យនិយាយថា កូនប្រុសរបស់លោកនឹងអាចប្រឈមការវះកាត់ បើឈាមដែលកក បណ្ដាលឱ្យថ្លើមជាំនៅតែមិនរលាយ។
លោកនិយាយថា ៖ «ឥឡូវហ្នឹង ថ្លើមអាង៉ុយ គឺមានឈាមកកច្រើន ហើយពេទ្យកំពុងប្រើបច្ចេកទេសរំលាយអត់ដឹងថា បានផល ឬអត់ទេ ប៉ុន្តែបើនៅតែអីុចឹងពេទ្យថា ប្រហែលត្រូវវះហើយ ដោយសារតែថ្លើមវាដូចជាជាំពេក ដែលគេហៅថា បែកថ្លើមហ្នុង!» ។ លោកថា ឈិន ក្វាន់ង៉ុយ មានសុខភាពខ្សោយ ហើយមើលសភាពរបស់គេក៏កាន់តែពិបាកណាស់ដែរ បើទោះជាបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យក្ដី ។ ជាក់ស្ដែងកូនលោកហូបអីក៏មិនសូវបាននោះដែរ ចាប់តាំងពីមានអាការចុកណែនដើមទ្រូង ។ ប៉ុន្តែលោកក៏ថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត្យនៅមន្ទីរពេទ្យរុស្ស៊ី ឬពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ ដែលបានតាមដានសុខភាពរបស់កូនលោកយ៉ាងយកចិត្តទុកដាក់តាំងពីបញ្ជូនចូលរហូតមកទល់ពេលនេះ ។ លោកមិនដឹងថា ទ្រូងខាងស្ដាំដែលធ្វើទុក្ខនឹងមានលទ្ធផលល្អប្រសើរឱ្យច្បាស់ពេលណាទេ ក្នុងពេលដែលការព្យាបាលលោកថា ស្ថិតក្នុងការតាមដាន និងមិនច្បាស់ពីលទ្ធផល ។ លោកថា ឈិន ក្វាន់ង៉ុយ នឹងអាចវះកាត់ឆាប់ៗ ប្រសិនការរំលាយឈាមមិនមានលទ្ធផល ។ ក្នុងនោះការប្រដាល់ក៏នឹងត្រូវពន្យារទៅតាមនោះដែរ ក្នុងពេលដែលគេក៏មិនសូវមានគូប្រកួតត្រូវគីឡូ ដើម្បីអាចរកចំណូលបានញឹកញាប់ដូចមុន ។
លោកថា ឈិន ក្វាន់ង៉ុយ មិនសូវមានលុយកាក់ពីការប្រកួតនោះទេ ក្នុងពេលដែលលោកក៏ពឹងតែលើចំណូលពីគណៈកម្មការប្រដាល់នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
យ៉ាងណាមិញ បើគ្មានការយោគយល់ពីមន្ទីរពេទ្យរុស្ស៊ី កីឡាករ ឈិន ក្វាន់ង៉ុយ អាចមិនមានលទ្ធភាពសម្រាកព្យាបាលនោះផង កុំថាឡើយដល់ការវះកាត់ឈាមកកដែលបណ្ដាលឱ្យថ្លើមធ្វើទុក្ខ ។
លោកបានរំលឹកថា កីឡាករ វ៉ាន់ ចាន់វ៉េត បានទាត់ត្រូវប៉ុន្មានជើងដល់កូនប្រុសរបស់លោកក្នុងទឹកទី២ តែឈិន ក្វាន់ង៉ុយ អត់បានបោះបង់ការប្រកួតនោះទេ គឺនៅតែប្រឹងប្រែង ហើយបន្តការប្រកួតរហូតដល់ទឹកទី៥ អីុចឹងហើយទើបកូនប្រុសរបស់លោកមានរបួសធ្ងន់ធ្ងរ ។ លោក ឈិន ក្វាន់ចៃ ជាឪពុក និងជាគ្រូបង្វឹកបន្តថា ក្រោយពេលថតឆ្លុះគ្រូពេទ្យបានអះអាងថា កូនប្រុសរបស់ខ្លួនមានសភាពរបួសធ្ងន់ ទើបបណ្ដាលឱ្យជាំថ្លើម ហើយធ្វើទុក្ខធ្ងន់ ។
លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ បានអះអាងថា សហព័ន្ធនឹងទទួលខុសត្រូវលើករណីនេះ ដោយសារតែកីឡាករ ឈិន ក្វាន់ង៉ុយ មានរបួសធ្ងន់ក្នុងពេលប្រកួតលើរេញ ។ លោកថា ជាគោលការណ៍សហព័ន្ធនឹងរួមគ្នាទទួលខុសត្រូវឱ្យអស់ពីលទ្ធភាពចំពោះកីឡាករដែលមានរបួសរបៀបនេះ បើទោះជាកីឡាករម្នាក់នោះមានជីវភាពល្អ ឬមិនល្អក្ដី។
លោក តែម ម៉ឺន បានបន្ថែមថា បច្ចុប្បន្នសហព័ន្ធគុនខ្មែរ តែងតែយកចិត្តទុកដាក់ជួយដល់លោកគ្រូបង្វឹក មន្ត្រីរបស់សហព័ន្ធដែលជួបវិបត្តិ ។ លើសពីនេះ ក្លិបប្រដាល់ណាដែលមានកីឡាករល្អៗ និងខ្វះខាត សហព័ន្ធគុនខ្មែរ តែងតែជួយជាសម្ភារហ្វឹកហាត់ផងដែរ ជាការលើកទឹកចិត្ត ។ លោកថា ឈិន ក្វាន់ង៉ុយ ត្រូវតែទទួលការព្យាបាលឱ្យជា ដោយសារតែគេបានប្រដាល់តាំងពីឆ្នាំ២០១០ ហើយមានស្នាដៃរាប់មិនអស់ ។ លោកថា ឈិន ក្វាន់ង៉ុយ មានរបួសក្នុងពេលប្រកួតក្នុងប្រភេទ៦៣,៥គីឡូក្រាម ដោយទទួលបានខ្សែក្រវាត់មួយចំនួន ។ ប៉ុន្តែលោកបានធ្លាក់ដៃក្នុងអំឡុងឆ្នាំ២០១៦ ជាពិសេសក្រោយប្រកួតចាញ់ វ៉ាន់ ចាន់វ៉េត ៕
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កូនប្រុសរបស់កីឡាករ Cristiano Ronaldo ហាក់ដូចជាដើរតាមគន្លងឪពុកដ៏ល្បីល្បាញរបស់គាត់ ហើយឥឡូវនេះគាត់បានឈ្នះការប្រកួតយុវជនជាមួយក្រុម U9 របស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា វាហាក់ដូចជាកីឡាករ Cristiano Ronaldo មិនមែនជាកីឡាករតែម្នាក់គត់ដែលមានប្រតិកម្មជាមួយនឹងការផ្លាស់ប្តូរចេញពេលប្រកួតទេ ព្រោះតែថ្មីៗនេះ Kylian...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏...
បញ្ហាមួយដែលមនុស្សយើងជួបញឹកញាប់បំផុតក្នុងរដូវធ្លាក់ខ្យល់ ឬរងារនោះគឺជំងឺផ្តាសាយ និងក្អកតែម្តង។ ដោយសារតែក្នុងធាតុអាកាសមួយនេះមានមេរោគផ្តាសាយច្រើនផង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះចំនួន...
ខេត្តឧត្តមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានជនជាតិថៃ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីវេលាម៉ោងជាង៣...
សម្រាប់ថ្ងៃនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកថា តើមានឥទ្ធិពលគ្របដណ្តប់យ៉ាងណាទៅលើប្រាក់នៃបណ្តាប្រទេសមួយចំនួននៅអាស៊ីដែលមានដូចជា ៖ កម្ពុជា...
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...
ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិ ធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុក...
សម័យពុទ្ធកាលមានភិក្ខុមួយអង្គឈ្មោះឧទាយិដែលសម្បូររឿងអាស្រូវច្រើនជាងគេ និងជាភិក្ខុល្ងង់សូម្បីគង់នៅក្នុងវត្តជាមួយនឹងព្រះពុទ្ធក៏នៅតែល្ងង់ប្រៀបបាននឹង...
រាជធានីភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នារវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំនេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិ...
រាជធានីភ្នំពេញ៖ ស្ថិតក្នុងរយៈពេលខ្លីចុងក្រោយនេះផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅទីផ្សារប្រទេសកូរ៉េនៅមានចំនួន និងបរិមាណតិចតួច ។ ប៉ុន្តែបរិមាណនេះអាចនឹង...
នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៨១៥ គាត់បានឈានជើងចូលក្នុងទឹកដីបារាំងសាជាថ្មី ។ អតីតទាហាន របស់គាត់ដែលត្រូវគេបញ្ចូនមកចាប់រូបគាត់នោះបែរជាចូលរួមជាមួយគាត់ទៅវិញ ។...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ថា អ៊ីរ៉ង់ត្រៀមដោះលែងអ្នកទោសអាមេរិកទាំងអស់ដែលជាប់ឃុំឃាំងក្នុងដែនដី...
រាជធានីភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់អ្នកស្រីនួន សារី ហៅយ៉យ បានបដិសេធថា គាត់មិនបានចេញទៅរស់នៅអាមេរិកដូចពាក្យចចាមអារ៉ាមទេ ។ ជាក់ស្ដែងបច្ចុប្បន្ន...
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមព្រៀងគ្នា ពេលជួបគ្នាដំបូងកាលពីថ្ងៃទី៩...