យោងតាមការព្យាករណ៍របស់ការិយាល័យធ្វើជំរឿនអាមេរិកថា ប្រទេសឥណ្ឌានឹងដណ្តើមងារជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកពីប្រទេសចិនរហូតដល់ឆ្នាំ២០២៥។
យោងតាមការព្យាករណ៍នោះចេញផ្សាយនាសប្តាហ៍នេះថា ក្នុងឆ្នាំ២០២៥ ឥណ្ឌា នឹងមានប្រជាជន១.៣៩៦លាននាក់ ដោយប្រជាជនចិននឹងមានត្រឹម១.៣៩៤លាននាក់។ នាពេលបច្ចុប្បន្នចិនមានប្រជាជន១.៣៣០លាននាក់ ហើយឥណ្ឌាមាន១.១៧៣លាននាក់។ ការកែប្រែនិន្នាការនេះ ពិសេសដោយសារតែកំណើនទាបរបស់ប្រជាជនចិន។ កាលពីឆ្នាំ១៩៨០ចិនបានបង្កើតនយោបាយកូនតែមួយក្នុងមួយគ្រួសារ។ បច្ចុប្បន្ននៅប្រទេសចិនអត្រាកំណើតគិតជាមធ្យមមានកូន១,៥ទល់នឹងឥណ្ឌាមាន២,៧។ សហរដ្ឋអាមេរិកជាប្រទេសស្ថិតក្នុងលំដាប់ទី៣គិតពីចំនួនប្រជាជនដែលមាន៣០៨លាននាក់ក្នុងឆ្នាំ២០១០ ហើយនឹងមាន៣៥៧លាននាក់ក្នុងឆ្នាំ២០២៥។ ផ្ទុយទៅវិញប្រទេសទាំងឡាយដូចជារុស្ស៊ី ជប៉ុន ឬអាល្លឺម៉ង់ ជាដើមមានចំណាត់ថ្នាក់ធ្លាក់គិតពីចំនួនប្រជាជន។ ជប៉ុនពេលនេះស្ថិតក្នុងលំដាប់ទី១០ ហើយនឹងមានចំណាត់ថ្នាក់ទី២០រហូតដល់ឆ្នាំ២០២៥។ បារាំងនឹងត្រូវស្ថិតនៅក្នុងលំដាប់ទី២១ដដែល៕
ចែករំលែកព័តមាននេះ