កើត​ចាស់ ឈឺ​ស្លាប់ ! តូចចិត្ត​មាន​ជំងឺ​រ៉ាំ​រៃ​មើល​មិនជា ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដោយ​តូចចិត្ត និង​មាន​ជំងឺ​រ៉ាំរ៉ៃ​មើល​មិនជា ក៏​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្តី និង​កូន ។ ការ​ប្រទះ​ឃើញ​សាក​សព​​ចង​.​ក​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អ​ង្ល​ង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ។

បើ​តាម​លោក​អនុសេនីយ៍ឯក ប្លង់ សា​ខន នាយ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​អធិការដ្ឋាន​នគរបាល​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ដែល​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​មាន​ឈ្មោះ សរ ឈាន អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​អ​ន្ង​ង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្តី​របស់​ស្ត្រី​ដែល​ធ្វើ​អត្តឃាត​នេះ​បាន​រៀបរាប់​ប្រាប់​ដល់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ គាត់​បាន​បាត់​ប្រពន្ធ​ក៏​ដើរ​រក​រហូត​ដល់​​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ទើប​ប្រទះ​ឃើញ​សព​ប្រពន្ធ​គាត់​បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រ​ម៉ា​ចង​.​ក​នឹង​ដើម​ស្វាយ​ខាងកើត​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើ ម្យ៉ាង​ប្រពន្ធ​របស់​​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មក​ហើយ​ព្យាបាល​មិនជា

មន្ត្រី​នគរបាល​រូប​នោះ​ក៏​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើស​ពស្ត្រី​រូប​នេះ​គឺ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នោះ​មែន ។ មូលហេតុ​សង្ស័យ​តូច​ចិត្ត និង​ជំងឺ​របស់​គាត់​ឈឺ​រ៉ាំរ៉ៃ​មើល​មិនជា​ក៏​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ