ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​រ៉ុ​ង​ក្លឿ​ជិត​២០០​នាក់​ប្រមូលផ្តុំ​គ្នា​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ប្រមាណ​ជិត​២០០​នាក់​បាន​នាំ​គ្នា​មក​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​សុំ​ឱ្យ​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ជួយ​អន្តរាគមន៍​រឿង​ថៃ​ចាប់​ទំនិញ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ប្រមាណ​ជិត​២០០​នាក់​បាន​នាំ​គ្នា​មក​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​សុំ​ឱ្យ​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ជួយ​អន្តរាគមន៍​រឿង​ថៃ​ចាប់​ទំនិញ និង​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ ដែល​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រុម​អាជីវករ​បាន​ប្រាប់​ថា នៅ​ពេល​ភាគី​ថៃ​បាន​ចាប់​ទំនិញ និង​ចាប់ខ្លួន​អាជីវករ​ខ្មែរ​ដែល​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​រយៈពេល​កន្លង​មក​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​អាជីវករ​ខ្មែរ​​ជាប់​ពន្ធនាគារ និង​បាត់បង់​ថវិការ​ក្នុង​១​ឆ្នាំ​ជា​ច្រើន​ម៉ឺន​ដុល្លារ ព្រោះតែ​សមត្ថកិច្ច​ថៃ​ចាប់​ទំនិញ ។ ទំនិញ​ដែល​សមត្ថកិច្ច​ថៃ​ចាប់​គឺជា​ទំនិញ​ដែល​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរ​​ជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ឆ្លង​តាម​ច្រក​ក្លង​ឡឹ​ក ប្រទេស​ថៃ ដែល​ធ្វើការ​ត្រួតពិនិត្យ និង​បង់ពន្ធ​ពី​មន្ត្រី​គយ​ថៃ​ទើប​អាចយ​កមក​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​បាន ។

ក្រុម​អាជីវករ​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ដាក់​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​គាល់​តូប និង​ដើរ​ចាប់​យក​ទំនិញ​កម្ពុជា និង​ចាប់ខ្លួន​អាជីវក​រ​ដាក់​ពន្ធនាគា និង​ចាប់​ផាក់​វិន័យ​ពី​បទ «​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​» ទៅ​វិញ ។ ព្រោះ​អាជីវករ​ដែល​លក់ទំនិញ​ត្រូវ​បាន​នាំ​ចូល និង​ធ្វើការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​រួច​ហើយ​​នៅ​ច្រក​ក្លង​ឡឹ​ក ប្រទេស​ថៃ មូលហេតុ​អី​បានជា​សមត្ថកិច្ច​ថៃ​ត្រូវ​មក​ចាប់​យក​ទំនិញ ហើយ​ចោទប្រកាន់​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ ដែល​មាន​៧០​ទៅ​​៨០​ភាគរយ​គឺជា​អាជីវករ​ខ្មែរ​លក់ដូរ​ជួល​តូប ដែល​ក្នុង​មួយ​តូប​មាន​១​ខែ​៣​ទៅ​៥​ម៉ឺន​បាត​ក៏​មាន​ដែរ និង​មាន​អាជីវករ​ខ្មែរ​ខ្លះ​ត្រូវ​អាជីវករ​ថៃ​បោកប្រាស់​អស់​រាប់​សែន​បាត ហើយ​​អាជ្ញាធរ​ថៃ​មិន​ដោះស្រាយ​ជូន​ក៏​មាន​ដែរ ។

ក្រុម​អាជីវករ​ដែល​បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​បាន​នាំ​គ្នា​ផ្តិត​មេដាយ​គ្រប់​គ្នា ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួលយក​ពាក្យ​អន្តរាគមន៍​នេះ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​រក​ដំណោះស្រាយ​ជួយ​ដល់​អា​ជីករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ ។
 
បើ​តាម​មន្ត្រី​សាលាក្រុង​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក​នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ​ចុះ​ចាប់​ទំនិញ​អាជីវករ​កម្ពុជា​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​គឺ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុង​ជួប​ការ​ដោះស្រាយ​ជូន​ដល់​អាជីវករ​ដែល​ត្រូវ​បាន​ភាគី​ថៃ​ឃាត់ខ្លួន និង​ចាប់​ទំនិញ​ហើយ​ចោទ​ថា «​លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​» ទើប​ភាគី​ថៃ​ចាប់ ។
 
អាជ្ញារ​ធរ​ទទូច​សុំ​ឱ្យ​អាជីវករ​កម្ពុជា​ដែល​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ទំនិញ និង​ឃាត់ខ្លួន​អាជីវករ​ខ្មែរ​ជា​ញឹក​ញ៉ាប់​កន្លង​មក គឺ​សុំ​ឱ្យ​អាជីវករ​ខ្មែរ​ទាំងអស់​ដែល​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​គួរតែ​ចូល​មក​លក់ដូរ​នៅ​ផ្សារ​ក្នុង​ទឹកដី​កម្ពុជា​វិញ​ដែល​មាន​ផ្សារ​បី​ទៅ​៤​កន្លែង​កំពុង​រង​ស្វាគមន៍​បងប្អូន​អាជីវករ​ខ្មែរ​ចូល​មក​លក់ដូរ​ក្នុង​ទឹកដី​កម្ពុជា​វិញ​ដែល​ចំណេញ​ដល់​រដ្ឋាភិបាល​កម្ពុជា​យើង​វិញ ៕