ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ៖ “​លក្ខខណ្ឌ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ​”

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១-៣១ ខែតុលា ឆ្នាំ​២០២២ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ថ្មី​ដំបូង​បង្អស់ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ។…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១-៣១ ខែតុលា ឆ្នាំ​២០២២ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ថ្មី​ដំបូង​បង្អស់ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ដែល​តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ មាន ៤​គន្លង (២​ទៅ ២​មក​) និង​គន្លង​ឈប់​បន្ទាន់ (១​ទៅ ១​មក​) ក្រាល​បេតុង​កៅស៊ូ (AC) ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​ឆ្លងកាត់​ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តកោះកុង ។

ផ្លូវ​នេះ​មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៤ ចំនួន ៦​កន្លែង មាន​កន្លែង​ឈប់​សម្រាក ៣​កន្លែង និង​ចំណតរថយន្ត ១​កន្លែង ផង​ដែរ ។

បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ លើ​ផ្លូវ​មួយ​ខ្សែ​នេះ ប្រកបដោយ​ប្រសិទ្ធភាព កាត់​បន្ថយ​ការ​ចំណាយ​ដឹក​ជញ្ជូន និង​ចំណេញ​ពេលវេលា​ធ្វើ​ដំណើរ មក​ត្រឹមតែ​ប្រមាណ ២​ម៉ោង​ប៉ុណ្ណោះ ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​កន្លង​មក​ត្រូវ​ចំណាយពេល​ពី ៥​ទៅ ៦​ម៉ោង តាម​ផ្លូវជាតិ​លេខ​៤ ។

សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ សូម​បើកបរ​ដោយ​សុវត្ថិភាព ។

ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន​លឿន​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​យល់​ដឹង​អំពី “​លក្ខខណ្ឌ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​” ជា​មុន​សិន​តាម​រយៈ​វី​ដេ​អូ​នេះ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ