ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​រឿងអាស្រូវ​ពុក​រលួយ​កងទ័ពជើងទឹក ត្រូវ​ចាប់ខ្លួន​បាន​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា

1 ឆ្នាំ មុន

វេណេហ្ស៊ុយអេឡា ៖ លោក Leonard Francis អតីត​អ្នកម៉ៅការ​ផ្នែក​យោធា ដែល​មាន​រហស្សនាម​ថា

វេណេហ្ស៊ុយអេឡា ៖ លោក Leonard Francis អតីត​អ្នកម៉ៅការ​ផ្នែក​យោធា ដែល​មាន​រហស្សនាម​ថា ‘Fat Leonard’ ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កងទ័ពជើងទឹក​អា​មេ​រិ​ក ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា តាម​សំណើរ​របស់​អា​មេ​រិ​ក​។

បច្ចុប្បន្ន លោក​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ហើយ​អា​មេ​រិ​ក​កំពុង​ដំណើរការ​និ​តិ​វិធី​ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​បត្យាប័ន​មក​អា​មេ​រិ​ក​។

លោក Omar Castillo អនុ​សេនាធិការ​រង​របស់​សហរដ្ឋអាមេរិក បាន​ប្រាប់ CNN កាលពី​ថ្ងៃ​ពុធ​ថា អា​មេ​រិ​កបាន​ចេញ​សេចក្តីជូនដំណឹង​ក្រហម​ជាមួយនឹង​ប៉ូលិស​អន្តរជាតិ Interpol ក្រោយ​ពេល Leonard Francis បាន​រត់គេច​ខ្លួន​កាលពី​ដើមខែ​នេះ​។

លិខិត​ក្រហម​នោះ​គឺជា​សំណើរ​សកល​មួយ​ចំពោះ​សមាជិក Interpol ទាំងអស់​ដើម្បី​ចូលរួម​ចាប់ខ្លួន​ជនសង្ស័យ​។

សូម​បញ្ជាក់​ថា​លោក Leonard Francis បាន​រត់គេច​ខ្លួន​ពី​ការ​ឃុំខ្លួន​នៅផ្ទះ​ក្នុង​ទីក្រុង San Diego នៃ​រដ្ឋ California កាលពី​ពី​រស​ប្តា​ហ៍​មុន ដោយ​ធ្វើការ​កាត់​ផ្តាច់​ខ្សែដៃ GPS​។ ជនសង្ស័យ​រូប​នេះ​បាន​គេចខ្លួន ៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ​មុន​ពេល​គាត់​នឹង​ត្រូវ​គេ​យក​មក​កាត់ទោស​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ