ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងជន់ឡើងខ្លាំង សម្រេចបិទចរាចរណ៍ឡានដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវ នៅសៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន និង​កំពុង​ជន់​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​បណ្ដាល​ឱ្យ​លិចលង់​នៅ​តាម​កំណាត់​ផ្លូវ​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប អាជ្ញាធរ​បាន​សម្រេច បិទ​ចរាចរណ៍​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត…

ខេត្តសៀមរាប ៖ ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន និង​កំពុង​ជន់​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​បណ្ដាល​ឱ្យ​លិចលង់​នៅ​តាម​កំណាត់​ផ្លូវ​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប អាជ្ញាធរ​បាន​សម្រេច បិទ​ចរាចរណ៍​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត ចុះ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២២​។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តសៀមរាប លោក គី វី​រិ​ន្ទ បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា ដោយសារ​តែ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន និង​កំពុង​ជន់​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​បណ្ដាល​ឱ្យ​លិចលង់​នៅ​តាម​កំណាត់​ផ្លូវ​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប «​ប្រដែ​ល​ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​ផ្លូវ​-​ស្ពាន មិន​អាច​ទ្រ​នឹង​ទម្ងន់​របស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បាន​ទេ​»​។

ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​លើ​ផ្លូវ​បាន និង​កំពុង​ជន់​ឡើង​យ៉ាង​ខ្លាំង​ជា​ហេតុ​បណ្ដាល​ឱ្យ​លិចលង់​នៅ​តាម​កំណាត់​ផ្លូវ​មួយ​ចំនួន​ដូចនេះ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប សូម​ធ្វើការ​បិទ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤​ពី​(​ដំ​ដែក​-​ព្រះ​វិហារ​)​ផ្លូវជាតិ​លេខ​៦៧ (​សៀមរាប​-​អន្លង់​វែង​)​ផ្លូវជាតិ​លេខ​៦៨ (​ក្រឡាញ់​-​ឧត្តរមានជ័យ​)​ផ្លូវ​ខេត្ត​លេខ ២៦៥E (​រលួស​-​កំពង់​ភ្លុក​)​ផ្លូវ​ខេត្ត​លេខ ២៦៦C (​ស្វាយ​ធំ​-​បន្ទាយស្រី​)​ផ្លូវ​ខេត្ត​លេខ ២៦៦F (​ពួក​-​អង្គរជុំ​), ផ្លូវ​ខេត្ត​លេខ​២៦៧៣ (​អង្គរជុំ​-​វ៉ា​រិ​ន​), ផ្លូវ​ខេត្ត លេខ​២៦៧៦ (​ទួល​គ្រួ​ស​-​តា​សៀម​), ផ្លូវ​ខេត្ត​លេខ ២៦៤៥ (​ស្វាយ​លើ​- ស្រែ​ណូ​យ ), ផ្លូវ​ខេត្ត​លេខ​៦២-៣ (​បេង​មាលា​-​ខ្វាវ​) ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​មាន​សេចក្តី​ជូន ដំណឹង​សារ​ជា​ថ្មី ។

សូម​ម្ចាស់​ក្រុមហ៊ុន​រថយន្ត ដឹក​ទំនិញ​ធំ​ៗ មេត្តា​ផ្អាក​ការ​ចរាចរណ៍​មួយ​រយៈ​សិន តាម​សេចក្តីជូនដំណឹង​នេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ