ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​២០​នាក់​ស្លា​.​ប់​ក្នុង​ការ​តវ៉ា​នៅ​អ៊ី​រ៉​ង់

1 ឆ្នាំ មុន

អ៊ីរ៉ង់ ៖ មនុស្ស​ចំនួន ១៧​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ការ​តវ៉ា​រយៈពេល ៦​យប់​ជាប់​គ្នា​ក្នុង​ប្រទេស​អ៊ី​រ៉​ង​

អ៊ីរ៉ង់ ៖ មនុស្ស​ចំនួន ១៧​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ការ​តវ៉ា​រយៈពេល ៦​យប់​ជាប់​គ្នា​ក្នុង​ប្រទេស​អ៊ី​រ៉​ង​ដើម្បី​ប្រឆាំង​នឹង​ការ​ស្លា​.​ប់​របស់​ស្ត្រី​វ័យក្មេង​ម្នាក់​ក្នុង​មន្ទីរ​ឃុំ​ឃាង​របស់​ប៉ូ​លី​ស​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ កញ្ញា​។

ក្នុង​ចំណោម​អ្នក​ស្លា​.​ប់​ទាំងនោះ ក៏​មាន​ប៉ូ​លី​ស​ផង​ដែរ​។

ចំនួន​អ្នក​ស្លា​.​ប់​ផ្លូវការ​កាលពីមុន​មាន​ក្រុម​អ្នក​តវ៉ា ៧​នាក់ និង​សមាជិក​កងកម្លាំង​សន្តិសុខ ៤​នាក់​។

ទីភ្នាក់ងារសារព័ត៌មាន​អ៊ី​រ៉​ង​បាន​រាយការណ៍​ថា ទាហាន​ប៉ា​រ៉ា ៣​នាក់ ដែល​ត្រូវ​បាន​ចល័ត​ដើម្បី​ប្រឈម​មុខ​នឹង​ក្រុម​កុប្បកម្ម ត្រូវ​បាន​បា​.​ញ់ ឬ​ចាក់​ស​ម្លា​.​ប់​នៅ​ក្នុង​ទីក្រុង Tabriz ស្ថិត​នៅ​ក្នុង​ខេត្ត Azerbaijan ទីក្រុង Qazvin នៃ​ខេត្ត Qazvin និង​ក្នុង​ទីក្រុង Mashhad ក្នុង​ខេត្ត Khorasan​។

សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​ម្នាក់​ក៏​ត្រូវ​បាន​ស​ម្លា​.​ប់​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ អំឡុង​ការ​តវ៉ា​ក្នុង​ទីក្រុង Shiraz នៃ​ខេត្ត Fars​។

មន្ត្រី​អ៊ី​រ៉​ង​បាន​បដិសេធ​ថា កងកម្លាំង​សន្តិសុខ​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​របស់​ក្រុម​បាតុករ​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ