ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន ! វាយ​មួយ​ខ្សែក្រវាត់​រយះ​ក្បាល រួច​មក​សុំ​ទោស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​បាន​បង្ក​ហិ.ង្សា​ដោយ​បាន​វាយ​ច្រឡំ​ត្រូវ​យុវជន​ម្នាក់ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​ណែនាំ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​បាន​បង្ក​ហិង្សា​ដោយ​បាន​វាយ​ច្រឡំ​ត្រូវ​យុវជន​ម្នាក់ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​ណែនាំ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ  អាត  ចាន់​សុ​ជាតិ អាយុ​១៧​ឆ្នាំ ជា​កម្មករ​រោងចក្រ  ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​។

ជន​បង្ក​ទី​១-​ឈ្មោះ រិ​ន សុភា​រ៉ា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​, ទី​២-​ឈ្មោះ យន់  ពន្លក ជា​សន្តិសុខ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​ទី​៣-​ឈ្មោះ ពេជ្រ ពិសាល អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ​នៅ​ភូមិ​កើតហេតុ​ខាងលើ  បន្ទាប់​មក​គាត់​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​ទៅ​ទិញ​អី​ហូប ស្រាប់តែ​ជន​បង្ក​ទាំង​៣​នាក់​មាន ដោយ​២​នាក់​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​មក​ព្រួត​វាយ​ទៅ​លើ​រូប​គាត់ បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ហើយ​ត្រូវ​នាក់​ភូមិ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ស្រាប់តែ​២​នាក់​យក​ខ្យែ​ក្រ​វា​៉​ត់​វាយ​ជន​រង​គ្រោះ​ខាងលើ​បាន​ក្រវាត់​ខ្សែ​ក្រ​វ៉ា​ត​ចោល ហើយ​សុំ​ទោស​ទៅ​លើ​ជន​រង​គ្រោះ​ថា ខ្ញុំ​សុំ​ទោស​​ពួក​ខ្ញុំ វាយ​ច្រឡំ​ស្មានថា ជា​បក្ស​បង្កទំនាស់​នឹង​គ្នា​ហើយ​ប្រជាជន​ខាងលើ​ខ​ល​ហៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ហើយ​យក​ជន​បង្ក​ទាំង​៣​នាក់​ទៅ​កាន់​ប៉ុ​សិ៍្ត​ចោម​ចៅ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាមទា​សំណង​ថ្លៃ​ព្យាបាល​ចំនួន​២០០​ដុល្លារ​ដើម្បី​ព្យាបាល​របួស បន្ទាប់​មក​បងប្អូន​ជន​បង្ក​មក​សំរាប់​សំរួល​ភ្លាម​ៗ​ផង​ដែរ ហើយ​ជន​បង្ក​ទាំង​៣​​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើកា​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​នឹង​ឱ្យទៅ​វិញ ៕