ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ស៊ូ​ដង់​ខាងត្បូង​ភៀសខ្លួន​ចេញពី​ភាព​ក្រីក្រ​ចូល​ទៅ​ស៊ូ​ដង់

7 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បទេស​ផ្សាយ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ថា អគ្គលេខាធិការ UNHCR បង្ហើប​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ស៊ូ​ដង់​ខាងត្បូង ប្រហែល​៣២០.០០០​នាក់ បាន​ភៀសខ្លួន​ពី​ភាគ​ខាងជើង​ប្រទេស​ចូល​ទៅ​ស៊ូ​ដង់ តាំង

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បទេស​ផ្សាយ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ថា អគ្គលេខាធិការ UNHCR បង្ហើប​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ស៊ូ​ដង់​ខាងត្បូង ប្រហែល​៣២០.០០០​នាក់ បាន​ភៀសខ្លួន​ពី​ភាគ​​ខាងជើង​ប្រទេស​ចូល​ទៅ​ស៊ូ​ដង់ តាំងពី​ដើមឆ្នាំ​កន្លង​មក ​ដើម្បី​គេច​ពី​ភាព​អត់ឃ្លាន ។ ជាមួយ​នេះ UNHCR បាន​ព្យាករណ៍​ថា ចំនួន​ជន​ចំណាកស្រុក​ស៊ូ​ដង់​ខាងត្បូង​ក្នុង​ឆ្នាំ​នេះ មាន​ប្រហែល​៦០.០០០​នាក់ ប៉ុន្ដែ​តួលេខ​ចុង​ក្រោយ​បញ្ជាក់​ថា ចំនួន​ជន​ចំណាកស្រុក​ពី​ស៊ូ​ដង់​ខាងត្បូងនឹង​ខ្ពស់​ជាង​នេះ​ដោយសារ​ភាព​ក្រីក្រ​នៅ​ក្នុងប្រ​ទស ។

ស៊ូ​ដង់​ខាងត្បូង ដែល​បាន​ទទួល​ឯករាជ្យ​ពី​ស៊ូ​ដង់​នៅ​ឆ្នាំ​២០១២ បច្ចុប្បន្ន​បាន​ជួបនឹង​គ្រោះ​ទុរភិក្ស និង​បាន​ប្រកាស​ពី​គ្រោះអាសន្ន​នៅ​ភូមិភាគ​ខាងជើង​កាលពី​ដើមខែ​កន្លង​មក ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រហែល​១០០.០០០​នាក់ នៃ​ចំនួន​ពលរដ្ឋ​សរុប​ជិត​៥​លាន​នាក់ ។

ផល​ប៉ះពាល់​នេះ កើតឡើង​ដោយសារ​សង្គ្រាម​ស៊ី​វិល​ចាប់តាំងពី​ឆ្នាំ​២០១៣​មក និង​បាន​បង្កើត​ជា​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​ដល់​ផ្នែក​មនុស្សធម៌ ព្រមទាំង​កើត​មាន​អំពើ​ហិង្សា ធ្វើ​ឱ្យ​មាន​ជន​ចំណាកស្រុក​ច្រើន​ជាង​៣០០.០០០​នាក់ ៕