ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ព្រឹទ្ធសភា​ពិនិត្យ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​យក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ ដើម្បី​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី គណបក្ស​នយោបាយ បន្ទាប់​ពី​រដ្ឋសភា អនុម័ត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

សេចក្តី​ស្នើ​វិសោធនកម្ម​ស្តី​ពី គណបក្ស​នយោបាយ មាន​៩​ជំពូក និង​២២​មាត្រា ។ ក្នុង​នោះ​ក៏​មាន​ចែង​ពី​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នកមាន​ទោសទណ្ឌ​ធ្វើ​ជា​មេ​បក្ស អនុប្រធាន និង​គណៈកម្មការ​នាយក​ផង​ដែរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>