ម៉ាឡេស៊ីជួយសង្គ្រោះមនុស្ស១៥នាក់ពីឧក្រិ.ដ្ឋកម្មតាមអ៊ីនធឺណេតនៅកម្ពុជា
ម៉ាឡេស៊ី ៖ អាជ្ញាធរម៉ាឡេស៊ីបានជួយជនរងគ្រោះចំនួន ១៥នាក់ពីឧក្រិ.ដ្ឋកម្មតាមអ៊ីនធឺណេតនៅ
ម៉ាឡេស៊ី ៖ អាជ្ញាធរម៉ាឡេស៊ីបានជួយជនរងគ្រោះចំនួន ១៥នាក់ពីឧក្រិ.ដ្ឋកម្មតាមអ៊ីនធឺណេតនៅ
ម៉ាឡេស៊ី ៖ អាជ្ញាធរម៉ាឡេស៊ីបានជួយជនរងគ្រោះចំនួន ១៥នាក់ពីឧក្រិ.ដ្ឋកម្មតាមអ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីជួយពលរដ្ឋខ្លួនរាប់រយនាក់ទៀតដែលជាប់ក្នុងប្រតិបត្តិការស្រដៀងគ្នានៅទូទាំងអាស៊ីអាគ្នេយ៍។
ជនរងគ្រោះទាំង ១៥នាក់បានធ្វើដំណើរដល់ទីក្រុង Kuala Lumpur កាលពីថ្ងៃអង្គារ ទី ២០ កញ្ញា។ ការជួយសង្គ្រោះពួកគេកើតឡើងចំពេលមានការឆ្មក់ទូទាំងប្រទេសកម្ពុជានៅសប្តាហ៍នេះលើបរិវេណឧក្រិ.ដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ដែលសង្ស័យថាបានជួញដូរមនុស្សចូលទៅកម្ពុជាដើម្បីធ្វើការក្នុងល្បែងស៊ីសងខុសច្បាប់ និងកន្លែងឆបោក។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃពុធ ទី ២១ កញ្ញា ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា ខ្លួនទទួលបានរបាយការណ៍ចំនួន ៣០១នៃមនុស្សដែលជាប់គាំងដោយសារបណ្តាញឆបោកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងឡាវ ម៉ាឡេស៊ី និងថៃ។
ក្នុងចំណោមនោះ មនុស្ស ១៦៨នាក់ត្រូវបានជួយសង្គ្រោះ ៣៤នាក់កំពុងស្ថិតនៅកន្លែងឃុំឃាំងអន្តោប្រវេសន៍ និង៩៩នាក់ទៀតកំពុងត្រូវបានតាមដាន។
ជនរងគ្រោះនិយាយថា ពួកគេត្រូវបានបោកបញ្ឆោតឱ្យធ្វើដំណើរទៅប្រទេសកម្ពុជាតាមការសន្យាផ្តល់ការងារប្រាក់ខែខ្ពស់នៅកាស៊ីណូ និងសណ្ឋាគារ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវបានបង្ខំឱ្យរស់នៅក្នុងបរិវេណ និងធ្វើការបោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណេតតាមរយៈស្នេហា និងគម្រោងរូបិយប័ណ្ឌឌីជីថល។
អាជ្ញាធរកម្ពុជាបាននិយាយថា ពួកគេបានរកឃើញភស្ថុតាងល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្ស និងទារុ.ណកម្ម ពេស្យាចារ ការកាន់កាប់អាវុ.ធខុសច្បាប់ ការលាងលុយកខ្វក់ និងការជួយដូរមនុស្សនៅបរិវេណមួយ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ