ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ជួយ​សង្គ្រោះ​មនុស្ស១៥​នាក់​ពី​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុជា

1 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ជួយ​ជន​រង​គ្រោះ​ចំនួន ១៥​នាក់​ពី​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅ​

ម៉ាឡេស៊ី ៖ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ជួយ​ជន​រង​គ្រោះ​ចំនួន ១៥​នាក់​ពី​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​រាប់រយ​នាក់​ទៀត​ដែល​ជាប់​ក្នុង​ប្រតិបត្តិការ​ស្រ​ដៀង​គ្នា​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។

ជន​រង​គ្រោះ​ទាំង ១៥​នាក់​បាន​ធ្វើ​ដំណើរ​ដល់ទី​ក្រុង Kuala Lumpur កាលពី​ថ្ងៃ​អង្គារ ទី ២០ កញ្ញា​។ ការ​ជួយ​សង្គ្រោះ​ពួក​គេ​កើតឡើង​ចំ​ពេល​មានការ​ឆ្មក់​ទូ​ទាំង​ប្រទេស​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​លើ​បរិវេណ​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​សង្ស័យ​ថា​បាន​ជួញដូរ​មនុស្ស​ចូល​ទៅ​កម្ពុជា​ដើម្បី​ធ្វើការ​ក្នុង​ល្បែងស៊ីសង​ខុសច្បាប់ និង​កន្លែង​ឆបោក​។

នៅ​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី ២១ កញ្ញា ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​របាយការណ៍​ចំនួន ៣០១​នៃ​មនុស្ស​ដែល​ជាប់​គាំង​ដោយសារ​បណ្តាញ​ឆបោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ឡាវ ម៉ា​ឡេ​ស៊ី និង​ថៃ​។

ក្នុង​ចំណោម​នោះ មនុស្ស ១៦៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ៣៤​នាក់​កំពុង​ស្ថិត​នៅ​កន្លែង​ឃុំឃាំង​អន្តោប្រវេសន៍ និង​៩៩​នាក់​ទៀត​កំពុង​ត្រូវ​បាន​តាមដាន​។

ជន​រង​គ្រោះ​និយាយ​ថា ពួក​គេ​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​តាម​ការ​សន្យា​ផ្តល់​ការងារ​ប្រាក់ខែ​ខ្ពស់​នៅ​កាស៊ីណូ និង​សណ្ឋាគារ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​រស់នៅ​ក្នុង​បរិវេណ និង​ធ្វើការ​បោកប្រាស់​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​តាម​រយៈ​ស្នេហា និង​គម្រោង​រូបិយ​ប័​ណ្ឌ​ឌី​ជី​ថ​ល​។

អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ភ​ស្ថុ​តាង​ល្បែងស៊ីសង​ខុសច្បាប់ ការ​បង្ខាំង​មនុស្ស និង​ទារុ.ណកម្ម ពេស្យាចារ ការ​កាន់កាប់​អា​វុ​.​ធ​ខុសច្បាប់ ការ​លាងលុយកខ្វក់ និង​ការ​ជួយ​ដូរ​មនុស្ស​នៅ​បរិវេណ​មួយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ