ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! កាន់​កាំបិត​ផ្គាក់​ចូល​លួច​ទ្រព្យសម្បត្តិ ថែម​ទាំង​គំ​រា​.​ម​ម្ចាស់ផ្ទះ​ទៀត​(វីដេអូ)

1 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ផ្គាក់​ដើរ​ចូល​ទៅ​លួច​សម្ភារៈ​នៅ​ក្នុង​កា​រ៉ា​ស់​ឡាន រួច​គំ​រា​.​ម​ស​ម្លា​.​ប់​ម្ចាស់ផ្ទះ​ទៀត ចុង​ក្រោយ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​ដដែល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ផ្គាក់​ដើរ​ចូល​ទៅ​លួច​សម្ភារៈ​នៅ​ក្នុង​កា​រ៉ា​ស់​ឡាន រួច​គំ​រា​.​ម​ស​ម្លា​.​ប់​ម្ចាស់ផ្ទះ​ទៀត ចុង​ក្រោយ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​ដដែល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​០២​និង​៤០​នាទី​យប់ (​ម៉ោង​មើល​កាមេរ៉ា​សុវត្ថិភាព​) នៅ​ចំណុច​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាល​ស្រុក​ពញ្ញាឮ បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត មាន​ទីលំនៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហ្ស៊ី ផា​ដា ហៅ​ខ្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​អ​ង្គុ​ញ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល (​ធ្វើ​សកម្មភាព​លួច និង​ឆក់​)​។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀ​.​ន​នៅ​ក្នុង​ទឹកនោម​។

នគរបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​និង​៤២​នាទី​ព្រឹក ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​លួង ដោយ​ប្តឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​ចូល​មក​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ រួម​មាន​ប្រាក់​រៀល​ចំនួន​២០​ម៉ឺន​រៀល (​ម្ភៃ​ម៉ឺន​រៀល​), ទឹកអប់​ចំនួន​១០​ដប និង​កាបូបស្ពាយ​ពីក្រោយ​ចំនួន​០១ ដោយ​ប្រើប្រាស់​កាំបិត​ផ្គាក់​របស់​ខ្លួន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់ ។ ហើយ​នៅ​ពេល​ជនសង្ស័យ​ចេញ​មក​វិញ ជនសង្ស័យ​បាន​កាន់​កាំបិត​ចង្អុល​គំ​រា​.​ម​មក​លើ​កម្មករ​លក់​ប្រេង​របស់​ជន​រង​គ្រោះ​មិន​អោយ​ប្រាប់​អ្នក​នៅ​ជិតខាង​ឡើយ រួច​ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម លោកនាយ​ប៉ុស្តិ៍​កំពង់​លួង បាន​រាយការណ៍​ជូន​លោក​អធិការ រួច​មក​លោក​អធិការ​ក៏​បាន​បញ្ជា​កម្លាំង​ជំនាញ​អោយ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កំពង់​លួង ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ នៅ​ពេល​ទៅ​ដល់ កម្លាំង​ជំនាញ​បាន​ពិនិត្យ​កន្លែង​កើតហេតុ រួច​សាកសួរ​ជន​រង​គ្រោះ និង​ស្រាវជ្រាវ​នៅ​ជុំវិញ​ទីកន្លែង​កើតហេតុ រួច​ហើយ​កម្លាំង​ជំនាញ​ក៏​បាន​សហការ​ជាមួយ​ជន​រង​គ្រោះ និង​ជាមួយ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ល្អ ក៏​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ ហ្ស៊ី ផា​ដា ហៅ ខ្លា ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ទួល​អ​ង្គុ​ញ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ ក្រោយ​ពេល​កំណត់​មុខសញ្ញា​បាន​ហើយ កម្លាំង​ជំ​ន​ញ​ចុះ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក និង​បណ្ដា​ប៉ុស្តិ៍​ផ្សេង​ៗ ដើម្បី​ស្វែងរក​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ ។ លុះដល់​វេលា​ម៉ោង​២១​និង​២៦​នាទី​យប់ កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក ក៏​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ហ្ស៊ី ផា​ដា ហៅ​ខ្លា បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ចូល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ដូច​ជន​រង​គ្រោះ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​។ កន្លង​មក រូប​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តាម​ឃុំ​ផ្សារ​ដែក ក្នុងស្រុក​ពញាឮ សរុប​ចំនួន​០៩​គ្រឿង​, នៅ​ឃុំ​វិហារ​លួង ចំនួន​០៨​គ្រឿង​, ឃុំ​កំពង់​លួង ចំនួន​០៤​គ្រឿង និង​ឆក់​កាបូប​សរុប​ចំនួន​១១​លើក បាន​សម្រេច​ចំនួន​០៨​លើក ក្នុងស្រុក​ពញាឮ ព្រមទាំង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្តុំ​ផ្សារ​ត្រាច​ចំនួន​៣​លើក​បាន​សម្រេច និង​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​១​លើក​ពុំ​បាន​សម្រេច ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ទូរស័ព្ទ​នៅ​ផ្សារ​ឧដុង្គ​០១​លើកយក​បាន​ទូរស័ព្ទ​ដៃ​ចំនួន​៥០​គ្រឿង ខូច​៣០​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។