ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ប្រកាស​សា​ដីកា​តម្កល់​សាលក្រម​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី​ទេព​វ​ន្នី​និង​បក្សពួក​៣​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​ …

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​ក្នុង​សំណុំរឿង​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹង​កក់ និង​បក្សពួក​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រមាថ អ្នករាជការ​សាធារណៈ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស សវនាការ​កាល​ប្រកាស​នេះ​ដឹកនាំ​ដោយ​លោក ញូ​ង ធុ​ល អនុប្រធាន​សាលាឧទ្ធរណ៍​និង​លោក ស យស​ថាវរៈ ជា​តំណាង​មហាអយ្យការ ។

តាម​ការ​សង្កេត​ជាក់ស្តែង មាន​តែ​លោកស្រី ទេព វ​ន្នី ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ ។ រីឯ​៣​នាក់​ផ្សេង​ទៀត​រស់នៅ​ក្រៅ​ឃុំ ។

ជនជាប់ចោទ​ទាំង​៤​នាក់​បាន​ឆ្លើយ​បដិសេធ​នា​ពេល​សវនាការ​ថា ពួក​គាត់​ទាំង​៤​នាក់​មិន​បាន​ប្រមាថ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ទេ​កាលពី​ថ្ងៃ​នោះ ពួក​គាត់​គ្រាន់តែ​យក​ញត្តិ​មក​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា ស្ត្រី​បឹង​កក់​៤​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៦​ខែ ដោយ​គ្មាន​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ ។ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ទេព វ​ន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ច​ន្ថា និង ឈ្មោះ ហេង មុំ ។ ពួក​គេ​ជាប់ចោទ​ពី​បទ «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំំ​ពេញ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​ករណី​នេះ សាលា​រាជធានី​ភ្នំពេញ ជាដើម​បណ្ដឹង ៕