ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! ហ៊ាន​លប​ឡើងផ្ទះ​គេ​ទាំង​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​បុរស​រូប​នោះ​លប​ឡើងផ្ទះ​លេខ​៤២៤ ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុងភូមិ​២ សង្កាត់​បឹង​កេងកង​ទី​៣ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​បុរស​រូប​នោះ​លប​ឡើងផ្ទះ​លេខ​៤២៤ ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុងភូមិ​២ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

ជនសង្ស័យ​ឈ្មោះ ស ឆ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​កណ្តឹង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ឡឹ​ក វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល ស្នាក់​នៅ​ចំណុច​កើតហេតុ ។

បើ​តាម​សម្តី​បុរស​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​និង​បុរស​ម្នាក់​ទៀត​បាន​ម៉ូតូ​១​គ្រឿង​ចេញពី​ញ៉ាំ​អី​នៅ​ម្តុំ​អូរ​ឫស្សី ពេល​មក​ដល់​ផ្ទះ​វិញ​ទ្វារ​បង​ខាង​មុខ​ផ្ទះ​ត្រូវ​បាន​ចាក់សោ​ពី​ខាងក្នុង ទើប​គាត់​ដើរទៅ​ទ្វារ​ចំហៀង​ផ្ទះ​ដើម្បី​ស្រែកហៅ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ចុះ​មក​ចាក់សោ​ទ្វារ​ឲ្យ ខណៈនោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​សំងំ​នៅ​លើដំបូល​យ៉ាក​ដែល​នៅ​ចំហៀង​ផ្ទះ គាត់​ក៏​បាន​ស្រែក​សួរនាំ និង​ហៅ​ឲ្យ​ចុះ​មក​ខាងក្រោម បែរជា​ជនសង្ស័យ​ខាងលើ​លោត​ចុះ​មក​ក្រោម បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​គាត់​ស្ទុះ​ទៅ​ចាប់​ជាប់​រួច​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី​៣ ដើម្បី​យក​ទៅ​សាកសួរ​នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពុំ​មាន​បំណង​ឡើង​ទៅ​លួច​យក​អ្វី​នេះ​ទេ គឺ​ដោយសារ​តែ​មាន​ក្រុម​ក្មេង​ហិតកាវ​មួយ​ក្រុម​បាន​ដេញ​វាយ​រូបគេ​តាំងពី​ម្តុំ​គុក​ទួល​ស្លែង​មក​ម្ល៉េះ ហើយ​រូបគេ​ភ័យ​ពេក​ក៏​បាន​រត់ឡើង​ទៅ​លើដំបូល​យ៉ាក​ផ្ទះ​ខាងលើ​ដើម្បី​លាក់ខ្លួន​ប៉ុណ្ណោះ ៕